គ្រឹះស្ថានសិក្សាចំនួន ២សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” លើសញ្ញាបត្រ

(ភ្នំពេញ)៖ គ្រឹះស្ថានសិក្សាចំនួន ក្នុងនោះមាន សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ និងវិទ្យាស្ថានវ៉ាន់ដា បានធ្វើកិច្ចសហប្រតិបត្តិការដើម្បីដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” លើសញ្ញាបត្រ ។

សូមបញ្ជាក់ផងដែរថា សញ្ញាបត្រដែលមានដាក់បញ្ចូល QR Code អាចធ្វើការ ផ្ទៀង ផ្ទាត់ ភាពត្រឹមត្រូវ តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងអាច ប្រើ ប្រាស់ ជាផ្លូវការដោយមិនតម្រូវឱ្យធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លង នៃសញ្ញាបត្រ ក្នុងទម្រង់ជាក្រដាសឡើយ។

ការដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” លើសញ្ញាបត្រដែលក្រុមការងារជំនាញបានសហការក្នុងការ រៀបចំនិងបានបញ្ចប់រួចរាល់នូវការដាក់បញ្ចូល QR Code សំរាប់វិទ្យាស្ថានវ៉ាន់ដា រួមមានដូចខាងក្រោម៖

  • សញ្ញាបត្របរិញ្ញាបត្រ ជំនាន់ទី២០ ចំនួន ៣,៦០៥
  • សញ្ញាបត្របរិញ្ញាបត្រ ជំនាន់ទី៩ សាខាខេត្តសៀមរាប ចំនួន ៨៦០ សញ្ញាបត្របរិញ្ញាបត្រ ជំនាន់ទី១ សាខាខេត្តបាត់ដំបង ចំនួន ៤៩ សញ្ញាបត្របរិញ្ញាបត្ររង ជំនាន់ទី២១ ចំនួន ៦០៦
  • សញ្ញាបត្របរិញ្ញាបត្ររង ជំនាន់ទី១០ សាខាខេត្តសៀមរាប ចំនួន ៩៥
    ទន្ទឹមនឹងនេះ ក.ប.ទ. និងវិទ្យាស្ថាន វ៉ាន់ដា នឹងបន្តសហការដាក់បញ្ចូល QR Code លើសញ្ញាបត្រចេញ ដោយវិទ្យាស្ថាន វ៉ាន់ដា ជូនអតីតនិស្សិតដែលបានបញ្ចប់ សញ្ញាបត្រថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ សញ្ញាបត្រថ្នាក់បរិញ្ញាបត សញ្ញាបត្រថ្នាក់ បរិញ្ញាបត្ររង ដែលនឹងអនុញ្ញាតឱ្យអតីតនិស្សិតនៃវិទ្យាស្ថាន វ៉ាន់ដា ទទួលបាន សញ្ញាបត្រដែលមាន QR Code ជាឯកសារទន់ (Soft Copy) តាមរយៈសេចក្ដីជូនដំណឹងនាពេលខាង មុខឆាប់ៗនេះ។

ជាមួយគ្នានេះដែរ ក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (ស.អ.ភ.) ដើម្បីដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” លើសញ្ញាបត្រដែលចេញដោយ ស.អ.ភ. ក្រុមការងារជំនាញបានសហការក្នុងការរៀបចំប្រព័ន្ធនិងបានបញ្ចប់រួចរាល់នូវការដាក់បញ្ចូល QR Code រួមមានដូចខាងក្រោម៖

  • សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១ ជំនាន់ទី២ និងជំនាន់ទី៣
  • សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជំនាន់ទី៦ ជំនាន់ទី៧ និងជំនាន់ទី៨
    ទន្ទឹមនឹងនេះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងវិទ្យាស្ថានវ៉ាន់ដា ក៏ដូចជាសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ នឹងបន្តសហការដាក់បញ្ចូល QR Code លើសញ្ញាបត្រចេញ ជូនអតីតនិស្សិតដែលបានបញ្ចប់សញ្ញាបត្រថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ដែលនឹងអនុញ្ញាតឱ្យអតីតនិស្សិត ទទួលបានសញ្ញាបត្រដែលមាន QR Code ជាឯកសារទន់ (Soft Copy) តាមរយៈសេចក្ដីជូនដំណឹងនាពេលខាងមុខឆាប់ៗនេះ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner