សហគ្រិនខ្មែរ និងអេនធើប្រាយវិហ្សិនអាខេដេមី បានសហការរៀបចំកម្មវិធីបើកសម្ពោធ “ក្លឹបមិត្ដសហគ្រិនឆ្នាំ២០២៤” នៅខេត្តសៀមរាប

ការចូលរួមរបស់សហគ្រិន ក្នុងការបិទបញ្ចប់ “កម្មវិធីធ្វើឲ្យអាជីវកម្មប្រសើរឡើ​ង” នៅទីស្នាក់ការសហគ្រិនខ្មែរ

សៀមរាប៖ នៅដើមខែមេសា ឆ្នាំ២០២៤ សហគ្រិនខ្មែរ ដែលត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងតួនាទីជាស្ថាប័នគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ក្នុងភាពជាដៃគូជាមួយ អេនធើប្រាយវិហ្សិនអាខេដេមី ដែលជាមជ្ឈមណ្ឌលកសាងវិជ្ជាជីវៈ និងសមត្ថភាពសហគ្រិន បានរៀបចំកម្មវិធីសម្ពោធ “ក្លឹបមិត្ដសហគ្រិនឆ្នាំ២០២៤” នៅខេត្ដសៀមរាប។ កម្មវិធីនេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីបានបញ្ចប់ “កម្មវិធីធ្វើឲ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី១ ទី២ និងទី៣។

ការជួបជុំរវាងមិត្តសហគ្រិននៅក្នុងកម្មវិធីបើកសម្ពោធ ក្លឹបមិត្តសហគ្រិនឆ្នាំ២០២៤ កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៤ នៅខេត្តសៀមរាប

នៅក្នុងខែមីនា ឆ្នាំ២០២៤ កន្លងទៅ ការបិទបញ្ចប់ “កម្មវិធីធ្វើឲ្យអាជីវកម្មប្រសើរឡើង” បានរៀបចំឡើងនៅទីស្នាក់ការសហគ្រិនខ្មែរ ប្រកបដោយភាពជោគជ័យ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ។

ការពិភាក្សារបស់សហគ្រិនក្នុងកម្មវិធីបើកសម្ពោធ ក្លឹបមិត្តសហគ្រិន (E-Friends)

តាមរយៈការគាំទ្រពីសហគ្រិនខ្មែរ ក្លឹបមិត្ដសហគ្រិន (E-Friends) ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០២៣ បានក្លាយជាវេទិកាបណ្តាញសហគ្រិនមួយ ដែលផ្តោតសំខាន់ទៅលើការគាំទ្រមិត្តសហគ្រិន ទៅវិញទៅមក។ E-Friends ផ្តល់ជូននូវសកម្មភាពដូចជា ការជួបជុំបណ្តាញទំនាក់ទំនងអាជីវកម្ម, វគ្គបណ្តុះបណ្តាល, ការចែករំលែក, ការណែនាំ និងការប្រឹក្សាយោបល់ ដែលអាចឲ្យក្រុមមិត្តសហគ្រិន មានឱកាសផ្លាស់ប្តូរមតិយោបល់ និងបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ទៅលើប្រធានបទសំខាន់ៗ ឬបញ្ហាប្រឈមដែលកំពុងកើតឡើងក្នុងប្រតិបត្តិការអាជីវកម្ម។

This image has an empty alt attribute; its file name is photo_2024-04-18_15-05-50-1024x576.jpg

ការពិភាក្សារបស់សហគ្រិនក្នុងកម្មវិធីបើកសម្ពោធ ក្លឹបមិត្តសហគ្រិន (E-Friends)

ជាមួយនឹងការបន្តជួយគាំទ្រ សហគ្រិនខ្មែរមានការជឿជាក់យ៉ាងមុតមាំថា E-Friends នឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ធ្វើការទំនាក់ទំនងទៅកាន់សហគ្រិនតាមបណ្តាខេត្ត និងអាចបង្កើតប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏រឹងមាំមួយ ដើម្បីភ្ជាប់ និងបង្កើតបរិយាកាស ដែលអំណោយផលសម្រាប់សហគ្រិនទាំងនោះឱ្យទទួលបានការគាំទ្រ និងអាចបន្តការរៀនសូត្រ ជាបន្តបន្ទាប់។

This image has an empty alt attribute; its file name is photo_2024-04-18_15-05-51-1024x576.jpg

សកម្មភាពចែករំលែកបទពិសោធន៍របស់សហគ្រិនក្នុងកម្មវិធីបើកសម្ពោធ ក្លឹបមិត្តសហគ្រិន (E-Friends)

ជាផ្នែកមួយនៃការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សហគ្រិនភាព សហគ្រិនខ្មែរ មានការសហការយ៉ាងសកម្មជាមួយដៃគូដ៏មានសក្តានុពល និងស្ថាប័នពាក់ព័ន្ធទាំងកម្រិតថ្នាក់ជាតិ និងក្នុងតំបន់ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជួយដល់សហគ្រិនដែលត្រូវការជំនួយ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
កញ្ញា ហ៊ុន ស្រីណាង, មន្ត្រីជំនាញប្រព័ន្ធអេកូឡូសុីសហគ្រិនភាព
contact@khmerenterprise.info
www.khmerenterprise.info

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner