លោក សួន សេរីរដ្ឋា៖ ពូជក្រុមគ្រួសារទណ្ឌិត សម រង្ស៊ី ទៅវិញទេ ដែលជាពូជក្បត់ជាតិ

ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានប្រតិកម្មចំពោះការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់ លើសម្តេចតេ ជោ ហ៊ុន សែន ថា ក្បត់ជាតិបានកាត់ទឹកដីឱ្យបរទេស គឺជាការប្រតិដ្ឋ និងមួលបង្កាច់គ្មានការពិត។ ប៉ុន្តែពូជក្រុមគ្រួសារទណ្ឌិត សម រង្ស៊ី ទៅវិញទេ ដែលជាពូជក្បត់ជាតិ ដូចសម្តេចតេជោ ហ៊ុន សែន បានលើកឡើងហើយថា ជាពូជក្បត់ជាតិ ៣ជំនាន់ តាំងពីជំនាន់ជីតា រហូតមកដល់ ឪពុក រហូតមកដល់ខ្លួន (ទណ្ឌិត សម រង្ស៊ី)។

លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានមានប្រសាសន៍ថ្លែងប្រាប់ AMS ថា ទាក់ទងទៅនឹងអ្វីដែលទណ្ឌិត សម រង្ស៊ី មេដឹកនាំនយោបាយរត់ចោលស្រុកបានលើកឡើងនាពេលនេះ វាគ្រាន់តែជាសារនយោបាយមួយដែលមានចេតនាចង់ទាញយកការចាប់ អារម្មណ៍ពីប្រជាពលរដ្ឋខ្មែរក្នុងប្រទេស និងក្រៅប្រទេសឱ្យគាំទ្រខ្លួនតែប៉ុណ្ណោះ។ ប៉ុន្តែវាគឺជារឿងអសកុសល ដែលគ្មានសារព័ត៌មានណាចាប់អារម្មណ៍នឹងសំដី សំណេររបស់ទណ្ឌិតរត់ចោលស្រុករូបនេះទេ ក្រៅតែអំពីវិទ្យុភាសាខ្មែរ និងបរទេសតែមួយ ដែលខិតខំព្យាយាមជួយបំប៉ោងសារនយោបាយរបស់ទណ្ឌិតរត់ចោលស្រុករូបនេះ។ ប៉ុន្តែប្រជាពលរដ្ឋខ្មែរ អត់មានការចាប់អារម្មណ៍អ្វីដែរ។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបញ្ជាក់ថា មកដល់ពេលវេលានេះ គឺប្រជាពលរដ្ឋខ្មែរយល់ច្បាស់ណាស់ថា អ្នកណាជាជនក្បត់ជាតិ ហើយអ្នកណាជាអ្នករំដោះជាតិ រំដោះអាយុជីវិតប្រជាពលរដ្ឋខ្មែរឱ្យរួចផុតពីរបបខ្មែរក្រហម។ មែនទែនដែលច្បាស់លាស់នោះ គឺពូជក្រុមគ្រួសារទណ្ឌិត សម រង្ស៊ី នេះហើយ ដែលជាពូជក្បត់ជាតិ ដូចសម្តេចតេជោ ហ៊ុន សែន បានលើកឡើងហើយថា ជាពូជក្បត់ជាតិ ៣ជំនាន់ តាំងពីជំនាន់ជីតា រហូតមកដល់ឪពុក រហូតមកដល់ខ្លួន។ ក្បត់ជាតិនេះ គឺមានចែង មានចោទដោយអង្គអតីតព្រះមហាក្សត្រពេលដែលលោកដឹកនាំប្រទេស ហើយមកដល់ពេលនេះ ចរិតគំនិតក្បត់ជាតិរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នៅតែបន្ត ពីព្រោះមិនចង់ឱ្យជាតិមានសុខសន្តិភាព មិនចង់ជាតិមានការអភិវឌ្ឍទេ ចង់តែបំផ្លាញធ្វើយ៉ាងម៉េចបំពេញនៅមហច្ឆិតានយោបាយរបស់ខ្លួន ដើម្បីចង់ឱ្យប្រទេសជាតិវឹកវរ បាត់បង់ស្ថេរភាព បាត់បង់សន្តិភាព និងចង់ឱ្យប្រទេសជាតិគ្មានការអភិវឌ្ឍន៍ ហើយដើរតាមគំនិតក្បត់ជាតិរបស់ខ្លួន គឺនាំប្រទេសជាតិទៅដល់ជ្រោះមហន្តរាយអតីតកាលសាជាថ្មី។

លោក សួន សេរីរដ្ឋា បានបន្តទៀតថា បើចោទប្រកាន់លើសម្តេចតេជោ ហ៊ុន សែន ថា ក្បត់ជាតិបានកាត់ទឹកដីឱ្យបរទេសសួរថា តើសម្តេចលោកបានចុះហត្ថលេខាកាត់ទឹកដីឱ្យបរទេសពីពេលណា? នៅកន្លែងណា? អស់ប៉ុន្មានគីឡូដី? ពីព្រោះសម្តេចមានតែគោលនយោបាយការពារព្រំដែន អភិវឌ្ឍន៍ព្រំដែន ប្រែក្លាយព្រំដែនទៅជាតំបន់សេដ្ឋកិច្ច ទៅជាតំបន់អភិវឌ្ឍន៍ ជាពិសេសគឺតាំងតែពីអាណត្តិរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពីអាណត្តិទី២ ដល់អាណត្តិទី៦។ អាណត្តិទី៧ ដែលបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺបានខិតខំដាក់ឱ្យមានគោលនយោបាយចរចាជាមួយប្រទេសជិតខាងជាប់ព្រំប្រទល់របស់កម្ពុជា ដើម្បីធ្វើយ៉ាងមេច គឺត្រូវបោះបង្គោលព្រំដែនការពារទឹកដីឱ្យបានច្បាស់លាស់ ព្រំដែនរវាងកម្ពុជាជាមួយប្រទេសជិតខាង គឺជាព្រំដែនមិត្តភាព៕
ដោយ៖ពលជ័យ

ads banner