ករណីពុលចំណីអាហារ នៅខេត្តក្រចេះ បណ្តាលមកពីការបរិភោគនំបញ្ចុក

(ខេត្តក្រចេះ)៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ មានព្រឹត្តិការណ៍ពុលចំណីអាហារបានកើតឡើងនៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលបណ្តាលឱ្យមនុស្សចំនួន ១៦នាក់ ស្រី ១០នាក់ បានធ្លាក់ខ្លួនឈឺ និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសំបូរចំនួន ១១នាក់ ស្រី ៧នាក់ ដែលមានរោគសញ្ញាឈឺពោះ រាក ក្អួត ឈឺក្បាល នឹងវិលមុខ។ ក្រោយទទួលបានការយកចិត្តទុកដាក់ថែទាំព្យាបាលដោយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកសំបូរ ស្ថានភាពអ្នកជំងឺបានធូរស្រាលជាបណ្តើៗ។

ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានបានចុះអង្កេតស្រាវជ្រាវ និងអន្តរាគមន៍។ ដោយផ្អែកលើព័ត៌មាន និងភស្តុតាង លក្ខណៈអេពីដេមីសាស្ត្របានសន្និដ្ឋានជាបឋមថា ព្រឹត្តិការណ៍ដែលបណ្តាលឱ្យប្រជាពលរដ្ឋធ្លាក់ខ្លួនឈឺនេះ គឺបណ្តាលមកពីការបរិភោគនំបញ្ចុកលក់នៅក្នុងភូមិ ដែលនំបញ្ចុកទាំងនោះមានការផលិត ការរក្សាទុក និងការវេចខ្ចប់ មិនមានអនាម័យល្អ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner