សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាផ្ញើសាររំលែក ទុក្ខ ជូនភរិយាឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានរំលេចថាមរណភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ជាការបាត់បង់នូវ ធនធានមនុស្សដ៏សំខាន់របស់ជាតិ ដែលបានលះបង់កម្លាំង កាយ ចិត្ត និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ ក្នុងគោលដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិមាតុភូមិនាពេលកន្លងមក។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុង សាររំលែកទុក្ខផ្ញើជូន លោកជំទាវ អ៊ុ ផារ៉ាន់ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីការទទួលបានព័ត៌មានភ្លាមនៃ មរណភាពរបស់លោកសាស្រ្តា សំបូរ ម៉ាណ្ណារ៉ា ។

ក្នុងសារលិខិតសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំ និងភរិយាមានសេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយពី បានទទួល ដំណឹងដ៏ក្រៀមក្រំ ថា ឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់ សម្តេចមហាបវរធិបតីនាយក រដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដែលត្រូវជាស្វាមីលោក ជំទាវ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ៥:៤០ នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ”។

“ក្នុងវេលាដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមសោក ស្តាយជាមួយលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ ចំពោះការ បាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រឡាញ់ប្រកបដោយ ព្រហ្មវិហារធម៌ និង សង្គហធម៌ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិត ឆ្ងាយទាំងអស់”។

សារលិខិតបន្តថា មរណភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ជាការបាត់បង់នូវធនធានមនុស្សដ៏ សំខាន់របស់ជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីបម្រើប្រទេស ជាតិគ្រប់កាលៈទេសៈ ក្នុងគោលដៅបម្រើដល់ឧត្តម ប្រយោជន៍ ជាតិមាតុភូមិនាពេលកន្លងមក។ ទោះបីរូបកាយរបស់ ឯកឧត្តម បានបាត់បង់ទៅពិតមែន ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្តី ថ្លៃថ្នូរ នឹងនៅស្ថិតស្ថេរក្នុង សន្តានចិត្តភរិយា កូន ចៅ និងញាតិ មិត្តជិតឆ្ងាយទាំងអស់ជានិរន្តរ៍។

សូមជម្រាបថា លោកសាស្រ្តាចារ្យប្រវត្តិសាស្រ្ត សំបូរ មាណ្ណារ៉ា បានទទួលមរណភាពក្នុងជន្មាយុ ៦៧ ឆ្នាំ នៅវេលាម៉ោង ៥: ៤០ព្រឹក ថ្ងៃទី ២០ ខែមេសា ឆ នៅមន្ទីរពេទ្យកាល់ម៉ែតដោយ រោគា ពាធ។

តាមរយៈនៃសេចក្តីជូនដំណឹងដែលបង្ហាញលើបណ្ដាញសង្គមបានបញ្ជាក់ថា សពរបស់លោកនឹងតម្កល់ទុកធ្វើ បុណ្យតាម ប្រពៃណី ព្រះពុទ្ធសាសនា នៅផ្ទះលេខ ១ ផ្លូវ ៥ A សង្កាត់ សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មួយរយៈចុងក្រោយនេះបន្ទាប់ពីអវត្តមានសកម្មភាពរបស់លោកនៅលើបណ្ដាញផ្សព្វផ្សាយ គេឃើញការចែករំលែកអំពីរូប ភាព នៃការធ្លាក់ខ្លួនឈឺរបស់លោកនៅលើ គ្រែពេទ្យ ជាមួយ នឹងជំនួយដោយបំពង់ដកដង្ហើមនៅជាប់លើច្រមុះរបស់លោក។

លោក សំបូរ មាណ្ណារ៉ា ត្រូវបានគេស្គាល់ថា អ្នកប្រវត្តិ សាស្រ្ត ខ្មែរដ៏ល្បីឈ្មោះមួយរូប ។លោកអតីតសាស្ត្រាចារ្យ ប្រវត្តិ សាស្ត្រ នៃ សកល វិទ្យាល័យ ភូមិន្ទ ភ្នំពេញ បច្ចុប្បន្នសាស្រ្ដាចារ្យ ប្រវត្តិសាស្រ្ដ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា។

យោងតាមប្រវត្តិខ្លះៗបង្ហាញថា លោក សំបូរ មាណ្ណារ៉ា បាន ក្លាយជាគ្រូបង្រៀននៅដើមឆ្នាំ១៩៨០ ដែលជ្រើសយកភាសា អង់គ្លេស មកបង្រៀន។ក្រោយចាប់ផ្ដើមការងារជាគ្រូបង្រៀន ភាសាអង់គ្លេសបានប៉ុន្មានឆ្នាំលោកក៏បានក្លាយជាគ្រូបង្រៀនប្រវត្តិសាស្ដ្រ វិញ ម្ដង។

លោកសាស្រ្តាចារ្យ បានបញ្ចប់ការសិក្សានៅប្រទេសបារាំង និងសហរដ្ឋអាមេរិក ស្ថិតនៅទីក្រុង New Haven ព្រមទាំង សិក្សា នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងក្នុងកម្មវិធី Event Study Program ដែលជាកម្មវិធីសិក្សាមុនដំបូង បំផុតដែលសិក្សាអំពី មុខវិជ្ជាប្រវត្តិសាស្រ្ដនិងការស្រាវជ្រាវ។

គួររំលឹកថា កាលនៅមានជីវិតនៅឡើយលោកតែងផ្តល់ បទសម្ភាសជារឿយៗដល់AMS ។ក្នុងបទសម្ភាសមួយ ទាក់ទងនឹងថ្ងៃ៧មករា លោកសំបូរ មាណា្ណរ៉ា មាន ប្រសាសន៍ ថា ថ្ងៃ ៧ មករា ១៩៧៩ គឺជាថ្ងៃមួយសំខាន់ណាស់ សម្រាប់ មនុស្សខ្មែរសម័យទំនើប បើ និយាយពីប្រវត្តិសាស្ត្រសម័យ ទំនើប ៧ មករាសំខាន់ព្រោះអ្នកទាំងឡាយនឹងដូចចិត្តគិតពីថ្ងៃ ៧មករាដូច គ្នា។ អ្វីជាសមិទ្ធផល ៧មករា បានធ្វើឱ្យដំបូង គេ បំផុតមនុស្សបានចាប់ផ្តើមមានតម្លៃជីវិតឡើងវិញប្រាសចាកអំពីការគាប សង្កត់ ធ្វើ ទុក្ខបុកម្នេញ បាត់សិទ្ធិសេរីភាព និងមិន មានជីវិតរស់ នៅដោយស្ថេរភាព។ ក្រោយ ៧មករា មនុស្សខ្មែរ ចាប់ផ្តើមមាន តម្លៃជីវិតឡើងវិញ ទោះបីស្ថិតក្នុងភាពក្រីក្រ ប៉ុន្តែយើងមាន សេរីភាពក្នុងការបន្តអាជីពជីវិតដោយ លក្ខណៈ ក្នុងគុណធម៌។

លោកសាស្ត្រាចារ្យបានបន្តថា ៧ មករា បើយើងនិយាយ នៅ សមិទ្ធផលដទៃទៀត គឺបើយើងពិចារណាអំពីការជួបជុំមិត្តភ័ក្តិ បងប្អូន ឬក៏យើងជួបជុំនៃបណ្តាញាតិទាំងឡាយគឺ៧មករា ជាផ្នែកសំខាន់មួយដែលបង្កឲ្យស្នាមញញឹមនៃសេចក្តីសង្ឃឹមជាមួយគ្នាទៅវិញទៅមក។ ទោះបីយើងបាត់នៅមនុស្សជា ច្រើននៃក្រុមគ្រួសារ ក៏ប៉ុន្តែយើងនៅមានតម្លៃដោយសារ ៧ មករា គឺយើងបានជួបជុំគ្នា។

ចំណុចមួយទៀតសមិទ្ធផលដែលយើងត្រូវនិយាយ គឺការ កសាង ជាតិ ការប្រឹងប្រែងរបស់ ៧មករា គឺការបង្ហាញប្រាប់អំពី តួនាទីជាមុខមាត់ តួនាទីជាតម្លៃរបស់រដ្ឋាភិបាលនាសម័យ នោះ។ យើងដឹងទេថា មកទល់ពេលបច្ចុប្បន្ននេះ យើងមិនអាច បំភ្លេចបាន ៧ មករា ពីព្រោះដោយសារគ្រឹះដើមនៃ ប្រវត្តិសាស្ត្រ របស់ ៧មករា ផ្តល់យើងបានឃើញនូវអ្វីដែល ជាពន្លឺសម្រាប់ ដំណើរវិវត្តមកទល់ថ្ងៃនេះ។ ទោះបីជាយើង និយាយអំពី តម្លៃសេដ្ឋកិច្ច នយោបាយ វប្បធម៌ ក៏ដោយចុះ តែបើគ្មាន ៧មករា ប្រហែលជាគ្មានអ្វីៗទាំងអស់នៅ ថ្ងៃនេះ ទេ៕


ដោយ៖មុនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner