អ៊ុយក្រែនជំរុញព្រឹទ្ធសភាអាមរិក រឿងកញ្ចប់ជំនួយ បន្ទាប់ពីសភាបានអនុម័តរួចរាល់
អត្ថបទដោយ៖
លន់ សារ៉ាត
គៀវ៖ ប្រធានាធិបតីនៃប្រទេស អ៊ុយក្រែន លោក Zelensky បានអំពាវនាវឱ្យមានការសម្រេចចិត្តភ្លាមៗ ពីព្រឹទ្ធសភាអាមេរិក លើកញ្ចប់ជំនួយ ដែលទើបត្រូវបានសភាតំណាងរាស្ត្រអនុម័ត។
កាលពីថ្ងៃសៅរ៍ សភាតំណាងរាស្រ្តអាមេរិក បានសម្រេចអនុម័តលើសំណើសុំកញ្ចប់ជំនួយយោធា មានទំហំទឹកប្រាក់ ៩៥ពាន់លានដុល្លារ ដែលបានពន្យារពេលជាយូរមកហើយ ដល់អ៊ុយក្រែន អ៊ីស្រាអែល និងសម្រាប់បរទេសផ្សេងៗទៀត។
យ៉ាងណាមិញ ត្រូវឆ្លងកាត់ព្រឹទ្ធសភា ទើបកញ្ចប់ជំនួយទាំងនេះ ចូលជាធរមានបាន។ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានជំរុញឱ្យព្រឹទ្ធសភាសហរដ្ឋអាមេរិក ធានាឱ្យបានថា កញ្ចប់ជំនួយនេះត្រូវបានអនុម័ត យ៉ាងឆាប់រហ័ស។
លោកបាននិយាយកាលពីថ្ងៃអាទិត្យថា «វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង ក្នុងការមានការសម្រេចចិត្តភ្លាមៗ ពីព្រឹទ្ធសភាអាមេរិក ក្នុងការគាំទ្រកញ្ចប់អ៊ុយក្រែន»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ