អាជ្ញាធរ និងព្រះសង្ឃប្រារព្ធពិធីបុណ្យឆ្លងរូបបដិមាព្រះអង្គប្រសូត្រ និងរូបសំណាកដ៏សំខាន់ចំនួនបី

សៀមរាប៖ អាជ្ញាធរស្រុកក្រឡាញ់ និងព្រះសង្ឃបានរៀបចំពិធី បុណ្យ ឆ្លងរូបបដិមាព្រះអង្គប្រសូត្រ រូបសំណាកសម្តេចព្រះ សង្ឃរាជ ជួន ណាត ,ព្រះករុណាព្រះបាទជ័យវរ្ម័នទី៧ និង រូបសំណាកភិរម្យ ក្រម ង៉ុយ ស្ថិតនៅក្នុងបរិវេណសាលាបឋម សិក្សាមានជ័យ ភូមិមានជ័យ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

ពិធីកាលពីថ្ងៃអាទិត្យទី២១ ខែមេសា មានការនិមន្ត និង អញ្ជើញ ចូលរួមពីព្រះយសោធរញាណ ឡោម សុឈាត ព្រះរាជា គណៈ កិត្តិយស និងជាព្រះចៅអធិការវត្តព្រះសិអារ្យ ឧត្តមសេនីយ៍ទោបណ្ឌិត សាយ រឹទ្ធីសក្តិ នាយកសាលា នគរបាល ជាតិភូមិភាគ៤ ខេត្តសៀមរាប និងឯកឧត្តម ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៌មាន ព្រមទាំងសហការីលោក មេឃុំស្រណាលនិងសហការី គណៈកម្មការទ្រទ្រង់សាលា លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្សានុសិស្សជាច្រើននាក់។
សូមជម្រាបថា បដិមា និងរូបសំណាកទាំងបីនេះកសាង អស់ទឹកប្រាក់ជាង១១ លានរៀល៕

ដោយ៖ ស៊ាន សុផាត

ads banner