សមាជិកព្រឹទ្ធសភា៖ ការមានសាមគ្គីគ្នា និងកត្តាសន្តិភាព ទើបមានសមិទ្ធផលទាំងអស់

កំពង់ធំ៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា មានប្រសាសន៍ថាសមិទ្ធផលទាំងអស់មិនមែនកើតឡើងដោយឯងៗនោះទេ តែបានកើតឡើងដោយសារការមានសាមគ្គីភាពនិងកត្តាសន្តិភាព ។លោកជំទាវថ្លែងដូចនេះក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តឬសីជះ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃអាទិត្យថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ។

សំដៅលើសមិទ្ធិក្នុងវិស័យពុទ្ធិចក្រដដែលនេះ លោកជំទាវ ឃួន ឃុនឌី បានរំលេចថា ជំនឿ, ការសាមគ្គីដែលកើតចេញមកពីសុខសន្តិភាព បានអនុញ្ញាតឱ្យើងទាំងអស់គ្នាចូលរួមកសាងនូវសមិទ្ធផលដែលដាក់សម្ពោធឆ្លងនាថ្ងៃនេះ និងបាន ចូលរួមចំណែកឳ្យមានការអភិវឌ្ឍ។

លោកជំទាវបន្តថា វិស័យយពុទ្ធចក្រនិងអាណាចក្រត្រូវពឹងផ្អែកលើកត្តាសន្តិភាពស្ថិរភាពនយោបាយនិងសុវត្ថិភាពសង្គមចាំបាច់មិនអាចខ្វះបាន ។ជាក់ស្តែងសមិទ្ធផលនានាមានតម្លៃរាប់សិបម៉ឺនដុល្លារអាមេរិក ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះបានបង្ហាញឳ្យឃើញស្រាប់។

លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី សប្បុរសជន និងប្រជាពល រដ្ឋដែលបានខិតខំជ្រោមជ្រែងសហការសាមគ្គីគ្នាកសាងសមិទ្ធផលដ៏ច្រើនក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងនាំការសាកសួរសុខទុក្ខពីសម្តេចអគ្គតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។

ទាក់ទងនឹងពិធីបញ្ចុះខណ្ឌសីមា លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយឳ្យដឹងថាព្រះវិហារដែលកាត់ឫសសីមាកសាងអស់ទឹកប្រាក់ចំនួន ៣៣,៨៥៨.៤ ដុល្លារ។ព្រះវិហារមានខឿនក្រោមបណ្តោយប្រវែង៥០ម៉ែត្រនិងទទឹង៣០,៥០ ម៉ែត្រនិងកម្ពស់២ម៉ែត្រ។តួព្រះវិហារមានបណ្តោយប្រវែង២៤ម៉ែត្រនិងទទឹងប្រវែង១២ម៉ែត្រ ,កម្ពស់ជើងរៀង៨ម៉ែត្រ ,កម្ពស់ពីដីដល់កំពូលត្រីសូល៍ ២១ ម៉ែត្រ ,កម្ពស់ពីដីដល់កំពូល១៧ម៉ែត្រ ៕
ដោយ: ប៊ុន រដ្ឋា

ads banner