រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រការអភិវឌ្ឍទេសចរណ៍វប្បធម៌ធម្មជាតិលើភ្នំទេវៈ នៃវត្តព្រះពោធិសត្វ ក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈគីរីរម្យ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានកោតសរសើរលើស្នាដៃ សិល្បៈលើផ្ទាំងថ្ម ដែលមានរៀបរាប់រឿងទេវកថា និងប្រវត្តិសាស្រ្ត ដូនតា របស់ខ្មែរ លើភ្នំទេវៈ ដែលមានទីតាំងស្ថិតនៅវត្តព្រះពោធិសត្វ នៅក្នុងឧទ្យាន ជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងបានគំទ្រឱ្យ រៀបចំ ឱ្យក្លាយជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិមួយ នៅក្នុងតំបន់ការពារ ធម្មជាតិ ដែលគិតគូរដល់បរិស្ថាននិងធនធានធម្មជាតិ។

គួរបញ្ជាក់ថាកន្លងមកតំបន់ភ្នំទេវៈនៃវត្តព្រះពោធិសត្វ មានការដាប់ ឆ្លាក់ជារូបចម្លាក់បែបសិល្បៈ វប្បធម៌ និងប្រវត្តិសាស្រ្ត ដ៏ល្អវិចិត្រ ជាប់នឹងផ្ទាំងថ្ម ដែលជាទីសម្រាប់សក្ការបូជា និងទស្សនាកម្សាន្ត របស់ភ្ញៀវទេចរណ៍ជាតិ អន្តរជាតិ។ រូបចម្លាក់លើថ្មធម្មជាតិ មានចម្រុះដែលជាការចម្លងទៅតាមរូបចម្លាក់នៅសម័យអង្គរ ហើយក្នុងនោះក៏មានមួយផ្នែកជាសម័យមុនអង្គរ និងសម័យកណ្ដាល។ ជាមួយគ្នានេះ រូបចម្លាក់បែបព្រហ្មញ្ញសាសនា មានព្រះសិវៈ ព្រះវិស្ណុ និងព្រះព្រហ្ម ហើយចម្លាក់បែបព្រះពុទ្ធសាសនា ទាំងនិកាយមហាយាន និងហីនយាន ក៏បានឆ្លាក់នៅលើផ្ទាំងថ្មនៅទីនោះដែរ។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ បានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ មន្រ្តីឧទ្យានុរក្ស និងប្រជាពលរដ្ឋ បានចុះពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈគីរីរម្យ លើ នៅថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤។

ក្រសួងបរិស្ថានបានឱ្យដឹងថា៖តាមរយៈដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមន្រ្តីសិក្សារៀបចំតំបន់ធម្មជាតិ នៅក្នុងឧទ្យានជាតិ«គីរីរម្យ» ឱ្យក្លាយជារបៀងទេចរណ៍លំហែបៃតង ដើម្បី ទាញ ទាញបន្ថែមអ្នកទេសចរណ៍មកទស្សនា និងបង្កើនចំណូលជីវភាពរបស់ ប្រជាពលរដ្ឋមូលដ្ឋានថែមទៀត៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner