ភ្លើងឆេះបំពង់បង្ហូរប្រេង នៅស៊ីរី

ដាម៉ាស់៖ រូបភាពដែលត្រូវបានផ្សព្វផ្សាយ នៅលើបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃចន្ទ បានបង្ហាញពីរថយន្តព្យាយាមបាញ់ទឹកពន្លត់ភ្លើង នៅបំពង់បង្ហូរប្រេងមួយកន្លែង នាតំបន់ភាគខាងកើតនៃស្រុក Furqlus ស្ថិតក្នុងខេត្ត Homs ភាគកណ្តាលឆៀងខាងលិច នៃប្រទេសស៊ីរី។

បើតាមទីភ្នាក់ងារសារព័ត៌មាន NPA Syria បានឲ្យដឹងថា បំពង់បង្ហូរប្រេងឆៅមួយនេះ បានផ្ទុះ កាលពីថ្ងៃអាទិត្យ។ រីឯ កាសែត al-Watan បានរាយការណ៍ថា ចោរបានព្យាយាមទម្លុះបំពង់បង្ហូរប្រេង នៅទីនោះ។ ជាលទ្ធផល បំពង់បង្ហូរប្រេងបានផ្ទុះ ចោរម្នាក់បានស្លាប់ និង គ្នីគ្នារបស់ពួកគេផ្សេងទៀត បានរងរបួស។

បើតាមកាសែតមួយនេះដដែល នៅទីបំផុត ក្រុមអាជ្ញាធរទប់ស្កាត់អគ្គិភ័យបានពន្លត់ភ្លើង នៅបំពង់ប្រេងនោះ បានសម្រេច ក៏ប៉ុន្តែ ក្រុមចោរបានលួចយកម៉ាស៊ីនភ្លើង និងធុងប្រេង មួយចំនួន ចេញពីកន្លែងកើតហេតុ ទៅបាត់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner