ភ្លៀងមួយមេ និងខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះជិត ៣០ខ្នងនៅបាត់ដំបង (Video Inside)

ភ្លៀងលើកដំបូងក្នុងរដូវក្តៅ បានកើតឡើងជាមួយនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំងក្លា នៅក្នុងខេត្តបាត់ដំបង។

ហេតុការណ៍ធ្លាក់ភ្លៀងជាមួយនឹងខ្យល់កន្ត្រាក់ ក្នុងហេតុការណ៍កើតឡើងនាល្ងាចថ្ងៃទី២២មេសា នៅក្នុងឃុំចំនួន ២ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង បណ្តាលឱ្យផ្ទះប្រមាណជិត ៣០ខ្នងបានរងការខូចខាត។

សេចក្តីរាយការណ៍បានរៀបរាប់ថា នៅឃុំតាស្ដា ផ្ទះ១២ខ្នងបានរងការខូចខាត និងនៅឃុំសន្តិភាព ផ្ទះប្រជាពលរដ្ឋចំនួន ១៦ខ្នង បានរងការខូចខាតផងដែរ។ មិនមានសេចក្តីរាយការណ៍មនុស្សរងរបួសក្នុងហេតុការណ៍នោះទេ។

ads banner