កូនត្រីផ្សោតទី៧ ប្រទះឃើញក្នុងខែមេសា (Video Inside)

កូនផ្សោតទើបនឹងកើតថ្មីមួយក្បាលទៀតហើយ ត្រូវបានគេប្រទះឃើញនៅអន្លង់កាំពី នៃស្រុកព្រៃប្រសព្វ ខេត្តក្រចេះ ដែលនាំឱ្យចំនួនកូនត្រីសត្វផ្សោតទើបកើតថ្មី ក្នុងឆ្នាំ២០២៤នេះ មានចំនួន៧ហើយ។

ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បាននិយាយថា កូនត្រីផ្សោត ទី៧នោះ ត្រូវគេប្រទះឃើញានាវេលាម៉ោង ៣និង១០នាទី នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ កូនផ្សោតនោះ បានស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៣ក្បាលផ្សេងទៀត។

យោងតាមការស្រាវជ្រាវ សត្វត្រីផ្សោតទន្លេមេគង្គ គឺជាប្រភេទសត្វត្រី ដែលពពោះកូនក្នុងផ្ទៃ មានរយៈពេល១៤ខែ។

សត្វត្រីផ្សោតញី ក្នុងរវាងពី២ទៅ៣ឆ្នាំម្តង បង្កើតកូនបានតែម្តងទេ ហើយត្រីផ្សោត ដែលអាចដោយញីឈ្មោលរបស់វាបាន លុះត្រាត្រីនោះពេញវ័យអាយុប្រមាណពី៧ទៅ៩ឆ្នាំ។

ads banner