អ្វីខ្លះដែលត្រូវបានលើកឡើងនៅក្នុងជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមួយប្រធានរដ្ឋនៃប្រទេសឡាវ?

ភ្នំពេញ៖ មានចំណុចជាច្រើនត្រូវបានលើកឡើងមកជម្រាប ជូន គ្នាទៅវិញទៅមកនៅក្នុងជំនួបពិភាក្សាការងាររវាង សម្ដេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា ជាមួយឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជា មានិតឡាវ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ក្នុងនោះមានការគាំទ្រគ្នាទៅវិញ ទៅមក បញ្ហា ព្រំដែន បញ្ហាថាមពលអគ្គិសនីជាដើម។

ក្នុងជំនួបនេះឯកឧត្តមប្រធានរដ្ឋ ថងលុន ស៊ីសុលីត បាន វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងឡាវ-កម្ពុជា ជាពិសេស ចំពោះការរៀប ចំផ្លាស់ប្ដូរថ្នាក់ដឹកនាំនៅ ក្នុងប្រទេសកម្ពុជា ពីជំនាន់មុន មកជំនាន់ថ្មី ដែលបានដំណើរការយ៉ាងរលូន និងប្រកបដោយលទ្ធផល ល្អប្រសើរ។ឯកឧត្តម បានកត់ សម្គាល់ ឃើញថា ក្នុងរយៈពេលនៃការដឹកនាំរបស់សម្ដេចធិបតី ប្រមាណប្រាំបីខែមកនេះ កម្ពុជាមានស្ថិរភាពនយោបាយ និងកំពុងបោះជំហានទៅមុខ ទាំងទិដ្ឋភាពសន្តិសុខ សន្តិភាព កំណើនសេដ្ឋកិច្ច និង ទាំងការកែ លម្អជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ។

បន្ថែមលើនេះឯកឧត្តមប្រធានរដ្ឋ ក៏បានថ្លែងអំណរគុណ ចំពោះភាគីកម្ពុជា ដែលបានជួយគាំទ្រដល់ភាគីឡាវ ជា ប្រធានអាស៊ាន ប្តូរវេនក្នុងឆ្នាំ២០២៤ ដោយឡាវនឹងខិតខំ រៀនសូត្រពីជោគជ័យរបស់កម្ពុជា ដែលបានដឹកនាំជាប្រធាន អាស៊ាននៅឆ្នាំ២០២២។ ប្រទេសឡាវ ក៏នឹងរង់ចាំទទួល ស្វាគមន៍ជានិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនៅប្រទេសឡាវនាពេលខាងមុខ ជាពិសេស ក្នុងខណ:នៃការ អញ្ជើញ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន របស់សម្តេចធិបតី នៅក្នុងខែតុលា ឆ្នាំ២០២៤ ខាងមុខ។

ចំណែកសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះប្រទេសឡាវ ដែលតែងតែចាត់ទុកកម្ពុជាជាមិត្តដ៏ល្អ ជាអ្នកជិតខាង ដ៏ប្រពៃជាមួយនឹងមិត្តភាព និងសាមគ្គីភាព ជាប្រពៃណី និងខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនងនេះ ឱ្យកាន់តែរីកចម្រើន និងទទួល បានលទ្ធផលផ្លែផ្កា ថែម ទៀតក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគី លើ វិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យថាមពល ការតភ្ជាប់ កិច្ចការព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ឆ្លងដែន កិច្ចការការពារជាតិ និងសន្តិសុខ ក៏ដូចជាទំនាក់ ទំនងរវាង ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងវិស័យថាមពលសម្តេចធិបតី បានជម្រាបឯកឧត្តម ប្រធាន រដ្ឋឡាវថា វិស័យនេះមានសារៈសំខាន់សម្រាប់ ប្រទេស កម្ពុជា ជា ពិសេសដើម្បីធានាឱ្យបាននូវសន្តិសុខថាមពល និង ធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និង ពិភពលោក ។សម្តេចធិបតី ក៏បានស្នើឱ្យភាគីឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ដើម្បីធ្វើយ៉ាងណា អាចធានាបាននូវការ ផ្គត់ផ្គង់ អគ្គិសនីមកកម្ពុជាប្រកបដោយ និរន្តរភាព និងទាន់ពេល។

ចំពោះកិច្ចការព្រំដែន ឯកឧត្តមប្រធានរដ្ឋឡាវ ក៏បានបញ្ជាក់ ជូនសម្តេចធិបតីថា ប្រទេសឡាវត្រៀមខ្លួនជាស្រេចក្នុងការ ដោះ ស្រាយ ជាមួយកម្ពុជា ដោយឈរលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋកម្ពុជា-ឡាវ ឆ្នាំ២០២៣ ដែលបានចូលជាធរមាន។

ឯកឧត្តមប្រធានរដ្ឋបានបញ្ជាក់ជូនសម្ដេចធិបតីថា ទោះបីជា មាន បញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងតំបន់ និង ពិភព លោក យ៉ាងណាក៏ដោយ ក៏ប្រទេសឡាវនឹងបន្តប្តេជ្ញា រក្សាទំនាក់ទំនងដ៏ល្អរវាងឡាវ-កម្ពុជា និងខិតខំរកដំណោះ ស្រាយ ក្នុងគោលដៅបន្ត ចំណងមិត្តភាព សាមគ្គីភាពដ៏ស្អិត រមួត និងយូរអង្វែង ព្រមទាំងជំរុញបន្ថែមទៀតដល់ការលើក កម្ពស់កម្រិតទំនាក់ទំនងទ្វេភាគី ដែលនឹងនាំមកនូវផល ប្រយោជន៍ រួមជូនប្រជាជន និងប្រទេសទាំងពីរ។

សូមជម្រាបថា តាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រ កម្ពុជា ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធាន រដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក ជំទាវ បានអញ្ជើញ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈ ពេលពីរថ្ងៃចាប់ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner