៣ខែដើមឆ្នាំ២០២៤ ក្រុមហ៊ុន GM ចំណេញ ៣ពាន់លានដុល្លារ

ញូវយ៉ក៖ ក្រុមហ៊ុន General Motors (GM) នៅថ្ងៃអង្គារនេះ បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤ កើនឡើង ២៤ភាគរយ ដល់ ៣ពាន់លានដុល្លារ។

ក្រុមហ៊ុន GM ដែលបានទទួលអត្ថប្រយោជន៍ពីតម្រូវការខ្លាំងជាប់លាប់ ពីអ្នកប្រើប្រាស់អាមេរិកសម្រាប់រថយន្តប្រភេទភីកអាប់ និងរថយន្តធំៗប្រភេទផ្សេងទៀត រកប្រាក់ចំណូលសុទ្ធបានចំនួន ៣០០លានដុល្លារ។

ក្រុមហ៊ុន GM នៅសហរដ្ឋអាមេរិក បានចែកចាយរថយន្តកើនឡើងដល់ ៥៣៤,០០០គ្រឿង កើនលើសពីកម្រិតដែលទទួលបានក្នុងឆ្នាំ២០២៣។ ភាគហ៊ុនរបស់ GM ក៏បានកើនឡើងចំនួន ៤.៧ភាគរយ។

នាយកប្រតិបត្តិក្រុមហ៊ុន GM លោក Mary Barra បាននិយាយនៅក្នុងលិខិតមួយទៅកាន់ម្ចាស់ភាគហ៊ុនថា ក្រុមហ៊ុនកំពុងដំណើរការបានល្អ និងមានការរីកចម្រើននៅទូទាំងក្រុមប្រឹក្សាភិបាល។

លោក Barra ក៏បានឱ្យដឹងអំពីផែនការក្នុងការផលិតរថយន្តអគ្គិសនីចន្លោះពី ២០០,០០០ ទៅ ៣០០,០០០គ្រឿងនៅឆ្នាំ២០២៤ ដែលនឹងរួមបញ្ចូលការចេញលក់រថយន្ត Chevrolet Equinox ក្នុងតម្លៃទាបជាងរថយន្តអគ្គិសនីផ្សេងទៀត៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner