ឥណ្ឌូណេស៊ីគ្រោងនឹងបិទហ្គេមអនឡាញ បែបវៃប្រយុទ្ធគ្នា

ហ្សាកាតា៖ នាយកដ្ឋានពង្រឹងសិទ្ធិអំណាចស្ត្រី និងការពារកុមារ នៃក្រសួងទំនាក់ទំនង និងព័ត៌មានប្រទេសឥណ្ឌូនេស៊ី បានប្រកាស ថ្មីៗនេះថា ហ្គេមអនឡាញបែបវៃប្រយុទ្ធគ្នា និងមានរូបភាពអាសអាភាស នឹងត្រូវបិទនៅក្នុងប្រទេស ប្រសិនបើពួកគេមិនគោរពតាមបទបញ្ញត្តិ របស់ក្រសួង។

បើតាមបទបញ្ញត្តិ ហ្គេមអនឡាញ នៅឥណ្ឌូនេស៊ី ត្រូវបានគ្រប់គ្រង ដោយផ្អែកលើចំណាត់ថ្នាក់អាយុ និងប្រភេទនៃខ្លឹមសារ ក្នុងនោះ បានចែងថា ហ្គេមដែលមានអំពើហិង្សា ល្បែងស៊ីសង រូបភាពអាសអាភាស និងហ្គេម ដែលមានការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង មិនត្រូវមាននោះទេ ព្រោះនាំឲ្យប៉ះពាល់ដល់ក្រុម អាយុក្រោម១៨ឆ្នាំ។

អ្នកជំនាញព្រួយបារម្ភអំពីកម្រិតនៃអំពើហិង្សា ដែលពាក់ព័ន្ធនឹងល្បែងបែបនេះ ព្រោះកុមារអាចយកមកអនុវត្តតាម ដូចជា ការវាយគ្នាទៅវិញទៅមក មានអាវុធ ឬ ដៃទទេ ដើម្បីទទួលបានជ័យជំនះ ដូចប្រកួត នៅក្នុងហ្គេម។

ឥណ្ឌូណេស៊ីជាប្រទេសដែលមានអ្នកលេងហ្គេមអនឡាញច្រើនជាងគេបំផុតមួយ ក្នុងពិភពលោក។ យោងតាមទិន្នន័យរបស់ក្រសួងជំនាញបានឲ្យដឹងថា ប្រទេសនេះមានអ្នកលេងហ្គេមអនឡាញចំនួន ជាង១៧០លាននាក់ ក្នុងឆ្នាំ២០២២។ របាយការណ៍ពីក្រសួង ក៏បានបង្ហាញដែរថា ឥណ្ឌូណេស៊ី គឺជាទីផ្សារហ្គេមទូរស័ព្ទធំជាងគេលំដាប់ទីបី ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្អែកលើការទាញយក នៅលើ Google Play ៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner