ត្រពាំងទឹកចំនួន ៦ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ត្រូវបានស្តាររួចរាល់ដើម្បីឱ្យសត្វព្រៃបានផឹកទឹកនិងទីជម្រក នារដូវប្រាំង

(ភ្នំពេញ)៖ យ៉ាងហោចណាស់ត្រពាំងទឹកចំនួន ៦ នៅដែនជម្រកសត្វព្រៃលំផាត់ក្នុងឆ្នាំ២០២៤នេះ ត្រូវបាន អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) សហការជាមួយមន្ទីរបរិស្ថានខេត្តរតន:គិរីនិងមណ្ឌលគិរីធ្វើការស្តារដើម្បីសត្វព្រៃបានផឹកទឹក និងរកចំណីអាហារនារដូវប្រាំង។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា ការស្តារត្រពាំងនេះធ្វើឡើងក្នុងគោលបំណងដើម្បីរក្សាទីជម្រកសមស្របសំរាប់សត្វជិតផុតពូជ(ដូចជាត្រយងយក្ស ត្រយងចង្កំកស…)និងរក្សាទឹកសំរាប់សត្វព្រៃនិងសត្វពាហនះស្រុកក្នុងរដូវប្រាំង ។

ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាការជីកស្តារនេះត្រូវធ្វើដោយសហគមន៍ប្រម៉ាណជា ៦០នាក់និងមិនប្រើគ្រឿងចក្រដើម្បីកាត់ការបន្ថយការរំខានដល់សត្វព្រៃនិងជីវចម្រុះ។ ត្រពាំងនីមួយៗត្រូវស្តារក្នុងទំហំមាត់លើ ៣០ម៉ែត្រគុណ ២០ម៉ែត្រ និងមានទំរង់ដូចជាឆ្នាំងខ្ទះពោលគឺជំរៅដេញពី ៣០ទៅ ៧៥សង់ទីម៉ែត្រ ។ កំដៅក្តៅខ្លាំង និងស្ថានដីបាតត្រពាំងមានសភាពរឹងនិងថ្មគឺជាកត្តាប្រឈមដែលប្រជាសហគមន៏បានជួបប្រទះក្នុងពេលជីកស្តារ តែទោះជាយ៉ាងណាត្រពំាងទាំង៦ត្រូវបានជីស្តាររួចរាល់នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យក្នុងឆ្នាំ១៩៩៣ គ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៥ ម៉ឺនហិកតា ។ ក្នុងនោះប្រហែល៨០ភាគរយ ស្ថិតនៅក្នុងខេត្តរតនគិរី និងចំនួន ២០ភាគរយ ទៀតនៅក្នុងខេត្តមណ្ឌលគិរី ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner