ត្រីមាសទី១ ភ្ញៀវទេសចរអន្តរជាតិទស្សនាកម្ពុជា កើនឡើង ២២ភាគរយ

ភ្នំពេញ៖ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤នេះកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ១,៥ លាននាក់ពោលកើនឡើង ២២ ភាគរយ ក្នុងនោះភ្ញៀវទេស ចរ ចិនមានចំនួនជាង ១៩ម៉ឺននាក់ កើនឡើង ៤៣ ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួររំលឹកដែរថា រយៈពេលបួនថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា កន្លងទៅមានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានធ្វើដំណើរកម្សាន្តជាង២១លាននាក់ ។ក្នុងនោះ ទេសចរបរទេសជាង១១ ម៉ឺននាក់។

សូមជម្រាបដែរថា រាជរដ្ឋាភិបាល នីតិកាលទី ៧ បានដាក់ ចេញយុទ្ធសាស្រ្តបច្ចកោណ ដំណាក់កាលទី១ ដោយបាន ចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម៕ ដោយ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner