ខ្មែរសុំឱ្យចិនជួយបង្កើតតំបន់ពាណិជ្ជកម្មសេរី និងតំបន់សេដ្ឋកិច្ចពិសេស
ភ្នំពេញ៖កម្ពុជានាពេលថ្មីៗនេះបានស្នើភាគីចិនជំរុញការបង្កើតតំបន់ពាណិជ្ជកម្មសេរី និងតំបន់សេដ្ឋកិច្ចពិសេសសម្រាប់តែអ្នកវិនិយោគចិនតែម្តងដើម្បីទាញការបណ្តាក់ទុនពីអ្នកជំនួញចិនបន្ថែមទៀត។
ការស្នើរនេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន និតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងអំឡុងពេលលោករដ្ឋមន្ត្រីបានមកទស្សនកិច្ចនៅកម្ពុជា នាពេលថ្មីៗនេះ។ សំណើរនេះក៏ស្របពេលដែលតំបន់សេដ្ឋកិច្ចពិសេសរបស់ជប៉ុននឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ។
គួរសម្គាល់ថា ទោះស្ថានភាពសេដ្ឋកិច្ចនៅតឹងតែង ប៉ុន្មានខែដើមឆ្នាំ២០២៤ វិនិយោគគិនចិនជាច្រើនបាន ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេស ទៅលើវិស័យអចលនទ្រព្យ និងឧស្សាហកម្ម។ ពួកគេបានជួបជាមួយមន្ត្រីជាន់ខ្ពស់ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាពីផែនការវិនិយោគ។
គិតត្រឹមឆ្នាំ ២០២៣ កម្ពុ ជាមាន តំបន់ សេដ្ឋកិច្ច ពិសេស កំពុង ដំណើរការ ចំនួន ២៤ ប៉ុន្តែ ការទាញពីតំបន់សេដ្ឋកិច្ចពិសេសនោះនៅមិនទាន់ពេញលេញ ខណៈដែលតំបន់មួយចំនួនមានសកម្មភាពតិចតួច។ នាពេលចុងក្រោយនេះ រដ្ឋាភិបាលបានផ្តួចផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់និយោគិនតាមទៅតាមប្រទេសដែលមានសក្តានុពលវិនិយោគ៕
ដោយ៖អ៊ិច ណែត