ទីបំផុត! លោកបៃឌិនចុះហត្ថលេខាលើកញ្ចប់ជំនួយថ្មីឲ្យអ៊ុយក្រែន

អាមេរិក៖ បន្ទាប់ពីពន្យាពេលជាច្រើនលើក លើការផ្តល់ជំនួយថ្មីដល់អ៊ុយក្រែន ដោយជាប់គាំងត្រឹមសភាអាមេរិកនោះ នៅទីបំផុតទៅ កាលពីថ្ងៃពុធ លោកប្រធានាធិបតីអាមេរិក Joe Biden បានចុះហត្ថលេខាលើកញ្ចប់ថវិកាថ្មី សម្រាប់អ៊ុយក្រែនហើយ។

លោក Joe Biden បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងចាប់ផ្តើមបញ្ជូនជំនួយថ្មី ទៅកាន់ទីក្រុង Kyiv ក្នុងរយៈពេលប៉ុន្មានម៉ោងទៀត បន្ទាប់ពីលោកបានចុះហត្ថលេខាលើច្បាប់ស្តីពី «កញ្ចប់ថវិកាសន្តិសុខជាតិ» ដែលត្រូវបានអនុម័ត ដោយសភាតំណាងរាស្រ្តអាមេរិក កាលពីចុងសប្តាហ៍។

លោក Biden បានអះអាងថា កញ្ចប់ជំនួយ ដែលតម្លៃ៩៥ពាន់លានដុល្លារអាមេរិក ដែលក៏មានសម្រាប់អ៊ីស្រាអែល ព្រមទាំង មានសម្រាប់ដោះស្រាយកិច្ចការភូមិសាស្ត្រនយោបាយផ្សេងៗទៀត មួយនេះ នឹងធ្វើឲ្យមានសុវត្ថិភាព នៅក្នុងសណ្តាប់ធ្នាប់ពិភពលោក ក្រោមការដឹកនាំរបស់អាមេរិក។

ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី នាខែកុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រផ្នែកយោធាដ៏សំខាន់ របស់អ៊ុយក្រែន។ ការផ្តល់ហិរញ្ញប្បទាននេះបានក្លាយជាចំណុចដ៏សំខាន់ នៃជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ត្បិតអី អ៊ុយក្រែនត្រូវការជំនួយបរទេសខ្លាំង ព្រោះអស់អាវុធ ធ្វើសង្គ្រាម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner