លោកគ្រូ បាក់ អុកស៊ូ ផ្សាយដំណឹងល្អអំពីការលោះបាប នៃព្រះយេស៊ូវ ទាំងគ្មានការឈប់ឈរ

(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍អប្សរា កំពុងចាក់ផ្សាយការអធិប្បាយរបស់ លោកគ្រូ បាក់ អុកស៊ូ នៅទូទាំងប្រទេសកម្ពុជា រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីខែតុលា ឆ្នាំ២០២១មក ។ ការអធិប្បាយរបស់លោកគ្រូ ដែលមានមូលដ្ឋានលើព្រះគម្ពីរបានផ្លាស់ប្តូរមនុស្សជាច្រើន ហើយជួយពួកគេឱ្យរស់នៅប្រកបដោយសុភមង្គល ។

លោកគ្រូ បាក់ បានកើតក្នុងឆ្នាំ១៩៤៤ នៅប្រទេសកូរ៉េ។ លោកគ្រូដែលធ្លាប់រងទុក្ខវទនាដោយសារតែបាប បានយល់ដំណឹងល្អពេលគាត់អាយុ ១៩ឆ្នាំ ។ បន្ទាប់មកចូលរៀនសាលាព្រះគម្ពីរ បានក្លាយទៅជាអ្នកផ្សាយដំណឹងល្អ។ លោកគ្រូតែងតែមានប្រសាសន៍ថា «ពេលផ្សាយដំណឹងល្អមានសុភមង្គលជាងគេ» ។

នៅលើកនេះ គាត់បានអញ្ជើញមកប្រទេសកម្ពុជា និងអប់រំចិត្តដល់សិស្សានុសិស្សជាតិនៅក្នុងកម្មវិធីបោះជំរំអន្តរជាតិ ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ហើយនៅពេលល្ងាច អធិប្បាយក្នុងសិក្ខាសាលាព្រះគម្ពីរ ។

ទោះបីលោកគ្រូមានជន្មាយុ ៨០ឆ្នាំក៏ដោយ លោកគ្រូ បាក់ អុកស៊ូ នៅតែធ្វើដំណើរជុំវិញពិភពលោកដើម្បីផ្សព្វផ្សាយដំណឹងល្អ។ ស្ថានីយទូរទស្សន៍អប្សរាបានជួបសម្ភាសន៍ជាមួយលោកគ្រូនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

តាមពិត ការអធិប្បាយរបស់លោកគ្រូមិនមែនចាក់ផ្សាយត្រឹមតែក្នុងប្រទេសកម្ពុជាឡើយ គឺកំពុងតែចាក់ផ្សាយតាមបណ្តាស្ថានីយ៍ទូរទស្សន៍ប្រទេសនានា ដូចជាទូរទស្សន៍CTN នៃសហរដ្ឋអាមេរិក ទូរទស្សន៍ប្រេស៊ីល ហើយជាពិសេសការអធិប្បាយរបស់គាត់ត្រូវបានចាក់ផ្សាយរយៈពេល ២០ឆ្នាំកន្លងមក តាមរយៈស្ថានីយ៍ទូរទស្សន៍អេនឡ៉ាសេ(Enlace)ដែលមានទីតាំងនៅអាមេរិកឡាទីន។ ក្រៅពីនេះក៏មានការចាក់ផ្សាយតាមទូរទស្សន៍អ៊ីស្រាអែល និងប្រទេសដទៃទៀត ។

អំពីការចំណាប់អារម្មណ៍ចំពោះការចាក់ផ្សាយអធិប្បាយរបស់លោកក្រូ គាត់បានមានប្រសាសន៍មកកាន់ទូរទស្សន៍អប្សរាថា៖ «អរគុណទូរទស្សន៍អប្សរាណាស់ដែលចាក់ផ្សាយការអធិប្បាយព្រះបន្ទូលនៅកម្ពុជា» ហើយបន្តមានប្រសាសន៍ថា «មានមនុស្សជាច្រើនទោះទៅព្រះវិហារក៏ដោយ នៅតែនិយាយខ្លួនឯងជាមនុស្សមានបាប តាមរយៈព្រះគម្ពីរ យើងគ្រប់គ្នាដឹងថា ព្រះយេស៊ូវសុគតនៅលើឈើឆ្កាង។ ចុះហេតុអ្វីព្រះយេស៊ូវត្រូវគេដុំដែកគោល ហើយសុគតនៅលើឈើឆ្កាង? គឺដើម្បលាងបាបរបស់មនុស្សលោកទាំងមូល។ តាមពិត ដើម្បីលាងបាបរបស់យើង យើងត្រូវតែស្លាប់ ប៉ុន្តែដោយសារព្រះយេស៊ូសុគតជំនួសយើង បានជាបាបរបស់យើងត្រូវបានលាងស្អាត់ហើយ!»

លោកគ្រូ បាក់ អុកស៊ូ ធើ្វដំណើរទូទាំងពិភពលោកដើម្បីអប់រំចិត្តយុវជន ។ គាត់ថា យុវជនកម្ពុជាពិតជាប្រកបដោយកម្លាំងថាមពល និងមានភាពស្រស់ស្អាត។ ពួកគេម្នាក់ៗគួរឱ្យស្រឡាញ់ និងមានភាពរាក់ទាក់ដែលជាធនធានមនុស្សដ៏ល្អរបស់កម្ពុជាទៅថ្ងៃខាងមុខ។

លោកគ្រូ បានបង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំគិតថា យុវជនកម្ពុជាមានចិត្តស្មោះសណាស់ ពេលដែលមកដល់មានអារម្មណ៍ខ្លាំងបែបនេះ។ អញ្ចឹងហើយនៅពេលខ្ញុំអប់រំ ធ្វើឲ្យខ្ញុំមានកម្លាំងចិត្ត សប្បាយរីករាយ។ ខ្ញុំគិតថា កម្ពុជាជាប្រទេសល្អ ហើយយុវជនកម្ពុជាក៏ល្អដែរ។»

គួរបញ្ជាក់ថា ៖ ការធើ្វដំណើររបស់លោកគ្រូមិនឈប់ឈរទេគាត់នឹងបន្ត អធិប្បាយអំពីព្រះគម្ពីររហូតដល់ដំណឹងល្អនៃការលោះបាប បានផ្សាយទៅ ដល់ទូទាំងពិភពលោក ៕

ដោយ៖ម៉ាដេប៉ូ,រូបភាព៖លោក វ៉េង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner