ទៅទស្សនាសត្វស្លាប និងត្រី នៅបឹងពារាំង ខេត្តសៀមរាប

(ភ្នំពេញ)៖ បឹងពារាំងគឺជាកន្លែងអភិរក្សធនធានជលផល និងត្រីមេពូជ ស្ថិតនៅក្នុងតំបន់បឹងរណបមួយជាប់នឹងបឹងទន្លេសាប ដែលមាន ចម្ងាយ ប្រមាណ ១៤ គីឡូម៉ែត្រ ពីទីប្រជុំជនសង្កាត់ជ្រាវ ក្រុងសៀមរាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប ។

តំបន់អភិរក្សមួយកន្លែងនេះបានផ្តល់ផលល្អសម្រាប់ហ្វូងសត្វស្លាបជាច្រើនរស់នៅ និង ស្វែងរកចំណី ហើយទីកន្លែងនេះក៏ជា ទីជម្រកយ៉ាងសុខសាន្ត សម្រាប់ទាំងពពួកមច្ឆារស់នៅផងដែរ ។

បឹងពារាំងបន្ទាប់ពីត្រូវបានបង្កើតជាសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ និង ក្រោយពេលដែលបានរៀបចំរួចរាល់ ទីតាំងនេះ ផ្តល់នូវទស្សនីភាព សត្វស្លាប ទឹក ព្រៃលិចទឹក មច្ឆា និងថ្ងៃរៈនិងថ្ងៃរៀបលិចគួរជាទីចាប់ អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជិតឆ្ងាយ។ក្រៅពីមានជីវ:ចម្រុះដ៏សម្បូរបែប សត្វត្រីយ៉ាងច្រើន នៅក្នុងបឹងដែលហ៊ំព័ទ្ធដោយព្រៃលិចទឹកមួយនេះ បានទាក់ទាញសត្វស្លាបប្រមាណជាង ១៧០ប្រភេទ ឲ្យមកជ្រក កោននៅលើព្រៃឈើ និងរកស៊ីចំណីនៅលើផ្ទៃទឹករៀងរាល់ថ្ងៃ។

តាមការប៉ាន់ប្រមាណ នាកន្លងមកគេបានរកឃើញថាចំនួនសត្វស្លាប ដែលកំពុងអាស្រ័យនៅក្នុងបឹងអភិរក្ស ពារាំង មានចន្លោះពី១៣០ ទៅ ១៦០ប្រភេទ ដែលសុទ្ធតែជា ប្រភេទកម្រៗ ដូចជា ៖ ក្អែកទឹក ទុង រនាល និងត្រដក់ជាដើម ។

ភ្ញៀវទេសចរទាំងឡាយអាចធ្វើដំណើរទៅកាន់ទីតាំងទេសចរណ៍នេះ ដោយកង់ ម៉ូតូ រឺម៉ក់ និងរថយន្តគ្រប់ប្រភេទ ហើយអាចធ្វើដំណើរកម្សាន្ត ដោយបោះតង់ទីកន្លែងនេះក៏បានផងដែរ ។ បច្ចប្បន្នទីតាំងនេះ ក៏ជាកន្លែង ស្វាគមន៍ភ្ញៀវទេសចរ ដែលចង់ទៅទស្សនា សម្រស់ធម្មជាតិ ជាពិសេស ព្រៃលិចទឹក និងសត្វស្លាបចម្រុះពណ៌៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner