សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តើអ្នកនយោបាយចាស់វស្សា សម រង្ស៊ី ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់ ដែលជំទាស់ គម្រោងព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចោទសួរថា តើអ្នកនយោបាយចាស់វស្សា លោក សម រង្ស៊ី ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់ ដែលប្រឆាំងសូម្បីតែសមិទ្ធផល សម្រាប់ជាតិ និងប្រជាជនខ្មែរខ្លួនឯង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ ប្រជាជនកម្ពុជាមួយប្រទេស បានយល់អំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ដែលគម្រោងព្រៃជីកហ្វូណនតេជោ និងផ្ដល់ឱ្យសម្រាប់ប្រទេសនិងប្រជាជនខ្មែរ។ ប៉ុន្តែបែរជា សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលតែងតែតាំងខ្លួនជាអ្នកស្រឡាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ ។

សម្តេចបានបន្តថា តើគាត់ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់។ ជាមនុស្សប្រឆាំង ដើម្បីប្រឆាំង។ ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិ និងប្រជាជនខ្មែរខ្លួនឯងក៏ដោយ ។ (សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធនឹងខេត្ត ដែលគម្រោងនេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង…លោកម្ចាស់អើយ)។

សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង បានបង្ហោះសាររិះគន់ គម្រោងព្រែកជីកហ្វូនណនថា ប៉ះពាល់បរិស្ថានសង្គម និងថា ធ្វើឡើងដោយពុំមានការសិក្សាច្បាស់លាស់។

ការរិះគន់នេះ បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីអ្នកជំនាញ បណ្ឌិត បញ្ញវ័ន្ត និងប្រជាពលរដ្ឋខ្មែរ ដោយនាំគ្នាថ្កោលទោសយ៉ាងខ្លាំងលើ លោក សម រង្ស៉ី ដែលធ្វើនយោបាយ មិនគិតផលប្រយោជន៍ជាតិ។

គម្រោង «ព្រែកជីកហ្វូណនតេជោ» គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ មានប្រវែង ១៨០ គីឡូម៉ែត្រ ដែលបង្កើតឡើងដើម្បីពង្រីកវិសាលភាព នៃការប្រើប្រាស់ សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់ សកម្ម ភាព សេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត។ គម្រោងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស សូម្បីខ្មែរមាននិន្នាការប្រឆាំង រាជរដ្ឋាភិបាលកម្ពុជា កំពុងរស់នៅក្រៅប្រទេស ក៏បានគាំទ្រផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner