សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាគ្មានអ្វីត្រូវចរចានោះទេ ទាក់ទងនឹងគម្រោងធ្វើ «ព្រែកជីកហ្វូណនតេជោ»

ភ្នំពេញ៖ កម្ពុជាគ្មានអ្វីត្រូវចរចានោះទេ ទាក់ទងនឹងគម្រោងធ្វើ «ព្រែកជីកហ្វូណនតេជោ» ហើយក៏គ្មានអ្វីត្រូវចរចាជាមួយ វៀតណាម ដែរ ព្រោះ ការជីកព្រែក នេះស្ថិតក្នុងទឹកដីកម្ពុជា។នេះជាការគូសបញ្ជាក់របស់សម្តេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគម ឧកញ៉ាកម្ពុជា ក្នុងឱកាស អញ្ជើញចូលរួមជា អធិបតីក្នុងពិធី “ពិសាអាហារ សាមគ្គី មហាគ្រួសារឧកញ៉ាកម្ពុជា” ដើម្បីអបអរ សា ទរ សន្និបាត លើកទី១ ឆ្នាំ២០២៣ និងទិសដៅ ផែនការ ឆ្នាំ២០២៤ របស់សមាគម ឧកញ៉ា កម្ពុជា នៅរសៀលថ្ងៃ សុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ។

ក្នុងពិធីដែលមានអ្នកចូលរួមជាង៦០០នាក់ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជា គ្មានការរាថយ នោះ ឡើយចំពោះគម្រោងធ្វើ «ព្រែកជីកហ្វូណនតេជោ» ហើយ សម្តេច ក៏បានប្រកាសផងដែរថា កម្ពុជាក៏គ្មានអ្វីចាំបាច់ត្រូវ ចរចា និង ពិគ្រោះ យោបល់ជាមួយអ្នកណានោះដែរទាក់ ទង នឹងគម្រោងនេះ ។សម្តេចតេជោក៏បានប្រកាសបិទការ ចរចា ណាមួយ ជាមួយ ភាគីវៀតណាម លើគម្រោង «ព្រែកជីកហ្វូណន តេជោ»។ ការបិទការចរចារនេះ ដោយ សម្តេចពន្យល់ថា គម្រោងនេះ ក្នុងទឹកដី កម្ពុជា ហើយមាន បច្ចេកទេសត្រឹមត្រូវមិនប៉ះពាល់ដល់ទន្លេមេគង្គនោះឡើយ។គម្រោងនេះ គឺជីកលើព្រែករបស់កម្ពុជា ដែលមាន ស្រាប់ ហើយចេញពីទន្លេបាសាក់ឆ្ពោះទៅកាន់សមុទ្ររបស់កម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅកាន់វិទ្យាស្ថានសិក្សា ស្រាវជ្រាវរដ្ឋវៀតណាមមួយថា កម្ពុជា មិនល្ងង់ដល់ ថ្នាក់ឱ្យ ទឹកសាបហូរ ចូល សមុទ្រ ឬទឹកប្រៃចូលមកទឹកសាបនោះឡើយ ហើយជាងនេះទៅទៀតនោះ គម្រោងនេះនឹងកាត់បន្ថយការ បង់ពន្ធទៅ ឱ្យ វៀតណាម និងការដឹកជញ្ជូនកាន់តែច្រើន ផង ដែរនោះ ។

សម្ដេចតេជោ បានបញ្ជាក់ជាសាធារណៈចំពោះមេដឹកនាំ វៀតណាមថា មូលហេតុដែលសម្ដេចប្រតិកម្មចំពោះការ លើកឡើងរ បស់ វៀតណាមជាចំហបែបនេះ គឺមកពីមេដឹក នាំវៀតណាម មិនព្រមប្រាប់ទៅថ្នាក់ ក្រោមរបស់ខ្លួន ដែល ប្រតិកម្មច្រើនចំពោះ កម្ពុជា លើករណីព្រែកជីកហ្វូណនតេជោ នេះ ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសទូន្មាន ទៅប្រទេសមួយចំនួន សូមកុំបន្តយកការសាងសង់ព្រែកជីក ហ្វូណន តេជោ ដើម្បីប្រឆាំងកម្ពុជា ។

តាងនាមតំណាងជាតិខ្មែរទាំងមូល សម្តេចប្រធានព្រឹទ្ធសភា នៅតែបន្តជម្នះសាងសង់គម្រោង «ព្រែកជីកហ្វូណនតេជោ» ហើយប្រកាសឱ្យសេដ្ឋី និងអ្នកវិនិយោគនៅស្រុកខ្មែរ ត្រៀម ចូលរួមជួយដល់ដំណើរការគម្រោងប្រវត្តិសាស្ត្រនេះ និង ប្រកាស ឱ្យមាន «ចលនាជាតិ» គាំទ្រដល់គម្រោង «ព្រែកជីក ហ្វូណនតេជោ» នេះ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner