សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានចលនាជាតិ គាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ»

ភ្នំពេញ៖ អតីតនាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បរិយាយថាវិស័យដឹកជញ្ជូនរបស់កម្ពុជា បានជួបការលំ បាក ដោយ សារទំនិញមួយចំនួនពឹងផ្អែកកំពង់ផែវៀតណាម ហើយ ពេលខ្លះវៀតណាមបង្កការលំបាកដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជា ក៏មាន ។ទន្ទឹមនេះសម្ដេច ក៏បានប្រកាសឱ្យមាន ចលនា ជាតិគាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ» ដើម្បីសម្រេចគម្រោងនេះឱ្យបាន។ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស សមាគមឧកញ៉ាកម្ពុជា បញ្ជាក់ជាចំហបែប នេះក្នុងឱកាស អញ្ជើញចូល រួមជាអធិបតីក្នុងពិធី “ពិសាអាហារសាមគ្គីមហា គ្រួសារឧកញ៉ាកម្ពុជា” កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ។

លើប្រធានបទគម្រោង «ព្រែកជីកហ្វូណនតេជោ» ដដែល នេះសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅមនុស្ស និងប្រទេស មួយចំនួន ថា កុំដុតផ្ទះរបស់កម្ពុជា ដើម្បីតែចម្អិនសាច់មួយ ដុំរបស់ ពួកអ្នកឯងឱ្យសោះ ខណៈគម្រោងព្រែកជីកនេះ នឹងធ្វើឱ្យ សេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត ហើយ នឹងក្លាយទៅជាចលនាគាំទ្រពីប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។

ក្នុងចំណោមអ្នកចូលរួមជាង៦០០នាក់សម្តេចតេជោបញ្ជាក់ដោយមោទនភាពថា ក្រោយគម្រោងព្រែកជីកហ្វូណនតេជោ បានសម្រេចជាស្ថាពរហើយនោះ គឺនឹងលែងមានការខ្វះ ខាត ទឹក ប្រើប្រាស់ និង សម្រាប់ស្រោចស្រពដំណាំរបស់ប្រជា ពលរដ្ឋ ទៀតនោះឡើយ ។ជាពិសេសគឺបងប្អូនប្រជាពលរដ្ឋរស់ នៅតំបន់ ទិស និរតីតែម្តង។

សម្ដេតេជោបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ មានសារ ប្រយោជន៍ ជាផ្លូវតភ្ជាប់ដោយផ្ទាល់ទៅកាន់សមុទ្រដោយ មិនឆ្លង កាត់ ប្រទេសដទៃ ។គឺមិនឆ្លងកាត់ប្រទេសវៀតណាម ដែលតម្រូវឱ្យមានការបង់ថ្លៃពេលឆ្លងកាត់ប្រទេសគេ។ សម្ដេចតេជោ បន្ថែមថា ពេល ដែលវៀតណាមស្រួលចិត្ត គេក៏ ជួយសម្រួលដល់ការឆ្លងកាត់ទំនិញរបស់កម្ពុជា ។បើមិន ស្រួលចិត្ត វៀតណាមគេក៏មិនសម្រួលឱ្យ កម្ពុជានោះដែរ។

សម្តេចរំលឹកដោយចំៗថា កន្លងទៅវិស័យដឹកជញ្ជូនរបស់ កម្ពុជា បានជួបការលំបាកដោយសារទំនិញមួយចំនួនពឹងផ្អែក កំពង់ផែវៀតណាម ហើយពេលខ្លះ វៀតណាមបង្កការលំបាក ដល់ ការដឹកជញ្ជូនទំនិញរបស់កម្ពុជាក៏មាន ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឱ្យមានចលនាជាតិ គាំទ្រដល់គម្រោង «ព្រែកជីកហ្វូណនតេជោ» ។ ជាមួយនេះ សម្ដេចតេជោ ក៏បានអំពាវនាវដល់សប្បុរសជននានាទាំងអស់ សូមរួមកម្លាំងគ្នា រួមសាមគ្គីគ្នា កសាងព្រែក ជីកហ្វូណនតេជោ ឱ្យខាងតែបាន។ សម្ដេចតេជោបញ្ជាក់បន្ថែមថា សម្ដេចឈរនៅ ជាមួយរាជរដ្ឋាភិបាល គាំទ្ររាជ រដ្ឋាភិបាល និងជួយកៀរគរ ថវិកា ដើម្បីជួយរាជរដ្ឋាភិបាលធ្វើព្រែកជីកហ្វូណន តេជោ នេះឱ្យខាងតែបាន ។

ព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ដូចជា ១. ជាផ្លូវ តភ្ជាប់ដោយផ្ទាល់ទៅកាន់សមុទ្រ ដោយមិនឆ្លងកាត់ ប្រទេស ដទៃ គឺមិនឆ្លងកាត់ប្រទេសវៀតណាម ដែលតម្រូវឱ្យមានការ បង់ថ្លៃ ពេលឆ្លងកាត់ប្រទេសគេ, ២. ជា ប្រព័ន្ធស្រោចស្រពនៅ តំបន់ទិសនិរតី ដែលកន្លងមកក៏ដូចជាបច្ចុប្បន្នកំពុងប្រឈម នឹងការខ្វះខាតទឹកសម្រាប់ដាំដុះដំណាំកសិកម្ម និងជីវភាព ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និង៣. ជាប្រព័ន្ធជួយដល់ការ រំដោះជំនន់នៅតំបន់ទិសនិរតី ។នេះបើតាមការគូសរំលេច របស់ សម្ដេចតេជោ ហ៊ុន សែន ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner