រយៈពេលជិតប្រាំឆ្នាំ អង្គការសំអាតទន្លេ សមុទ្រប្រមូលសំរាម បានជាង ១ ៧០០តោនពីទន្លេចំនួនបី

ភ្នំពេញ៖គិតចាប់តំាងពីឆ្នាំ២០២០ មកដល់ខែមេសាឆ្នាំ២ ០២៤ នេះអង្គការសំអាតទន្លេ សមុទ្រ(Ocean River) បានប្រមូល សំរាម ១ ៧៥០តោន ចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ។សកម្មភាពនេះ ជាផ្នែកមួយសំខាន់មួយ ក្នុងការ ទាក់ទាញភ្ញៀវ ទេសចរ និងការថែទាំធនធានធម្មជាតិ។

អង្គការសំអាតទន្លេ សមុទ្រ សហការជាមួយរដ្ឋបាលខេត្ត កណ្ដាល ប្រារព្ធ “ទិវាអំពើល្អ” លើកទី៥ នាសួនច្បារ ក្នុង ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ។ទិវានេះត្រូវបានគេរំពឹងថានឹងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេចតុមុខ ចូលរួមស្រឡាញ់បរិស្ថាន ដោយវេចខ្ចប់ និង ទុកសំរាមឱ្យ បានត្រឹមត្រូវ។

លោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រ បានលើកឡើងថាបញ្ហាបរិស្ថាន កំណើនកម្ដៅ ទឹកជំនន់ គ្រោះ
រាំ ង ស្ងួត វិបត្តិខ្វះទឹកប្រើបា្រស់ បាននិងកំពុងគំរាមកំហែង ជាសកល ដែលទាមទារនូវកាចូលរួមដោះស្រាយទាំងអស់គ្នា។

ទាក់ទងនឹងប្រទេសកម្ពុជាពិសេសខេត្តកណ្ដាល លោក នូ សុវណ្ណ បានអធិប្បាយថាកម្ពុជាមានអំណោយផលល្អ ប្រសើរ ពីធម្មជាតិ ដី ព្រៃព្រឹក្សា ទឹក សមុទ្រ ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ បឹងបួរនិង ធនធានធម្មជាតិជាច្រើនផ្សេងៗទៀត ដែលខេត្តកណ្តាល មាន ស្ទើរទាំងអស់។ដូច្នេះហើយអង្គការ សំអាតទន្លេសមុទ្របានចាត់ទុកខេត្តកណ្តាលជាខេត្តអាទិភាពក្នុងការជួយធ្វើឱ្យប្រសើឡើងនូវ ការគ្រប់គ្រងសំរាមសំណល់រឹង ។ជាពិសេសការប្រមូលសំណល់ដែលជន ទំនើងបានបោះ ចោល តាមច្រាំងទន្លេ និងក្នុងទឹកទន្លេ បញ្ជៀសការបំពុល ប្រភព ទឹកប្រើប្រាស់ និងប្រភពអាហាររបស់ប្រជាពលរដ្ឋ យើង។

លោកបន្តថា អង្គការសំអាតទន្លេសមុទ្រ បានចុះជួយសំអាត ទន្លេ បាសាក់នៅថ្ងៃព្រះរាជពិធីបុណ្យអុំទូក នៅមុខវេទិកា ប្រណាំងទូក។ សំរាមជាងប្រាំតោនត្រូវបានប្រមូលចេញ និង ១៥តោន ទៀតនៅទន្លេចតុមុខ។

គួររំលឹកថា នៅកម្ពុជា ទិវាអំពើល្អបានចាប់ផ្តើមនៅដើមឆ្នាំ ២០២០ក្នុងដំណាក់កាលនៃការរាលត្បាតដោយជំ ងឺ កូវីត១៩ ។ក្រុម យុវជន ស្ម័គ្រចិត្តរបស់អង្គការ សំអាត ទន្លេ សមុទ្រ ដឹកនាំដោយយុវជនឈ្មោះ ហុង គីបូរ៉ា ជាប្រធានបេសកកម្ម សំអាតទន្លេ សមុទ្រ លោកបានកៀរគរថវិកា ឧបភោគបរិភោគ ពីសប្បុរសជនក្នុង និងក្រៅប្រទេស ហើយបានចុះចែកអាហារ ភេសជ្ជៈជូនដល់ ជនក្រីក្រមួយចំនួន ដើម្បីសម្រួលដល់ការរស់ នៅប្រចាំថ្ងៃ ក្នុងគ្រាដ៏លំបាកនោះ។ចាប់តាំងពីនោះមក អង្គការ សំអាត ទន្លេ សមុទ្រ បានក្លាយជាសមាជិករបស់ Good Deeds Day Global ហើយបានរៀបចំកម្មវិធីជារៀងរាល់ឆ្នាំ ជាមួយពិភពលោក ចាប់តាំងពី ពេល នោះមក៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner