ឡាន jeepney ហ្វីលីពីន ប្រឈមអនាគតមិនច្បាស់លាស់

ម៉ានីល៖ ជាមួយនឹងភាពងាយស្រួលជួសជុល និងមានតម្លៃថោក សម្រាប់អតិថិជន រថយន្តសាធារណៈ ជីបនី (jeepney) ដែលធ្លាប់ជាឆ្អឹងខ្នង នៃប្រព័ន្ធដឹកជញ្ជូនរបស់ប្រទេសហ្វីលីពីន តាមរយៈការដឹកជញ្ជូនអ្នកដំណើរ និង ទំនិញ កំពុងស្ថិតក្នុងអនាគត មិនច្បាស់លាស់។

ហ្វីលីពីនមានផែនការយករថយន្តក្រុង ខ្នាតតូចនិងទំនើប មកជំនួស ជីបនី ដើម្បីធ្វើទំនើបកម្មបណ្តាញដឹកជញ្ជូន ក្នុងប្រទេស។ ការណ៍នេះបានធ្វើឱ្យអនាគត នៃយានជំនិះដ៏ល្បីល្បាញមួយនេះ ប្រឈមមុខនឹងការគម្រាមកំហែង ហើយស្ថិតក្នុងការសង្ស័យថា នឹងលែងមានវត្តមាន បន្តទៀត ឬ យ៉ាងណា។

រថយន្ត Jeepney ត្រូវបានគេស្គាល់ថា ជាមធ្យោបាយដ៏ពេញនិយម និងតំណាងឲ្យប្រទេសហ្វីលីពីន។ ឡានJeepney ត្រូវបានកែច្នៃដោយប្រជាជនក្នុងតំបន់ តាមរយៈការយកម៉ាស៊ីនឡាន Jeep របស់អាមេរិក មកប្រើដើម្បីផលិតបាន ហើយវាអាចផ្ទុកអ្នកដំណើរ ចន្លោះពី១៦ ទៅ១៨នាក់។

ទីភ្នាក់ងារសារព័ត៌មាន Todayonline បានឲ្យដឹងថា ឡាន ជីបនី បានចាប់ផ្តើមមានវត្តមាន ជាលើកដំបូង នៅហ្វីលីពីន បន្ទាប់ពីសង្គ្រាម លោកលើកទី ២។ ផលិតកម្មរថយន្ត របស់ក្រុមហ៊ុនគ្រប់គ្រងដោយគ្រួសារ ឈ្មោះថា Sarao Motors នៅក្នុងរដ្ឋធានីម៉ានីល បានឈានដល់កម្រិតកំពូល ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ ដោយពេលនោះ រោងចក្រអាចតំឡើងបាន ចន្លោះពី ៥០ ទៅ៦០គ្រឿង ក្នុងមួយខែ។ គិតត្រឹមឆ្នាំ២០១៤ ក្រុមហ៊ុន Sarao Motors ផលិតបានប្រហែល ១០គ្រឿង ក្នុងមួយខែ។ បច្ចុប្បន្ននេះ ផលិតកម្មបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងនោះ ផលិតបាន ត្រឹមតែ១គ្រឿង ក្នុងចន្លោះពេលពី៤ ទៅ៦ខែ នេះបើតាមម្ចាស់ក្រុមហ៊ុន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner