មហាជនទូទៅគាំទ្រពេញទំហឹងប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ពាក់ពន្ធ័នឹងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស និយាយដោយឡែកប្រជាពលរដ្ឋនៅរាជធានីភ្នំពេញបានចេញញាតិគាំទ្រយ៉ាងផុលផុសទៅលើប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតិតៈនាយករដ្ឋមន្ត្រី អាណត្តិទី៦ នៃរដ្ឋសភា និងជាប្រធានព្រឹទ្ធសភាពកម្ពុជា ពាក់ពន្ធ័នឹងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា ។

ប្រជាពលរដ្ឋកម្ពុជាសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគំរោងសាងសង់ព្រែកជីកហ្វូណនតេជោស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សមេ្តចតេជោ កាលពីថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ ។ គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោង ប្រវត្តិសាស្ត្រលើកទី១សំរាប់វិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រពន្ធ័ទន្លេមេគង្គ និងផ្លូវសមុទ្រ ។ តាមការសិក្សាផ្លូវទឹកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែបដោយឆ្លងកាត់ខេត្តចំនួន ៤រួមមាន ខេត្តកណ្តាល,ខេត្តតាកែវ,ខេត្តកំពត និងខេត្តកែប ។

ដោយសារតែការមើលឃើញពីអត្ថប្រយោជន៏ជាច្រើននៃគម្រោងព្រែកជីក ហ្វូណនតេជោ បានធ្វើអោយប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងមន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈបានចេញញាត្តិគាំទ្រយ៉ាងផុលផុសចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដ៏មានសារសំខាន់មួយនេះ ។ ដូចប្រសាសន៍របស់បងប្អូនអាជីវករ បងប្អូនអ្នកប្រកបរបរក្រៅប្រពន្ធ័ ។

យោងអនុសាសន៍របស់ សម្តេចតេជោនាថ្ងៃទី២៦ មេសា ព្រែកជីកហ្វូណនតេជោ មានអត្ថប្រយោជន៍ជាច្រើនចំណុចសំរាប់លើកកម្ពស់សេដ្ឋកិច្ចកម្ពុជា មានដូចជា ៖ ផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូនទៅកាន់សមុទ្រដោយមិនឆ្លងកាត់ប្រទេសដទៃ ។ ធ្វើឱ្យមានការរីកចម្រើនទាំងនៅភាគនិរតី និងទូទាំងប្រទេសកម្ពុជាតែម្តង គឺអាចដឹកជញ្ជូនតាមព្រែកជីកនេះ ។ ទាក់ទាញវិនិយោគិនកាន់តែច្រើនមកវិនិយោគនៅកម្ពុជាដោយសារភាពងាយស្រួលក្នុងការដឹកជញ្ជូន ។ មិនចាំបាច់បង់ថ្លៃបន្ថែមពេលដឹកជញ្ជូនចេញទៅសមុទ្រ។ បង្កើតឲ្យិមានប្រពន្ធ័ដឹកជញ្ជូនប្រទាក់ក្រឡាគ្នា រវាងផ្លូវទឹកនិងផ្លូវគោក។ក្លាយជាប្រភពផ្គត់ផ្គង់ទឹកនៅខេត្តក្នុងភាគនិរតីនៃប្រទេស ។ ជួយរំដោះទឹកជំនន់ក្នុងខេត្តភាគនីរតី និងជួយបង្កើនផលត្រី ហើយប្រជាពលរដ្ឋអាចទាញទឹកសំរាប់ធ្វើវារីវប្បកម្ម (ចិញ្ចឹមត្រី. ចិញ្ចឹមបង្ក ជាដើម) ៕

ថោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner