ថៃខាតបង់ ១.៥ពាន់លានដុល្លារអាមេរិក ព្រោះបញ្ហាប្រែប្រួលអាកាសធាតុ

MC. បាងកក៖ ប្រទេសថៃប្រឈមមុខនឹងការខាតបង់សេដ្ឋកិច្ច ប្រហែល ៥៦ពាន់លានបាត ឬ ជាង ១.៥ពាន់លានដុល្លារអាមេរិក ដោយសារគ្រោះរាំងស្ងួតដ៏អាក្រក់ នៅក្នុងឆមាសទីមួយ នៃឆ្នាំនេះ និងទឹកជំនន់ដែលត្រូវបានព្យាករណ៍ថាអាចកើតមាន នៅឆមាសទីពីរ នៃឆ្នាំ២០២៤ នេះបើយោងតាមការស្រាវជ្រាវរបស់អង្គការ Kasikorn ចេញផ្សាយ ដោយកាសែត The Nation ថ្មីៗនេះ។

ការស្រាវជ្រាវរបស់អង្គការយុទ្ធនាការបរិស្ថាន មិនរកប្រាក់ចំណេញ មួយនេះ បាននិយាយថា កត្តាអាកាសធាតុនឹងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច ទាក់ទងនឹងផលិតភាព និងគុណភាព ដែលបណ្តាលឱ្យមានភាពអវិជ្ជមាន លើគុណភាពជីវិត និងសេដ្ឋកិច្ចប្រជាជន ព្រមទាំង ធ្ងន់ធ្ងរលើការអនុវត្តកសិកម្មនិរន្តរភាព។

ក្នុងចំណោមទំហមខាតបង់សរុប ការខូចខាតដល់វិស័យកសិកម្មថៃ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៤.២ពាន់លានបាត ជាពិសេស ផលប៉ះពាល់ពីគ្រោះរាំងស្ងួត លើការប្រមូលផលស្រូវ អំពៅ ដំឡូងមី ពោត និងផ្លែឈើ នេះបើយោងតាមការវិភាគរបស់ Kasikorn ដែលបានចេញផ្សាយ នៅក្នុងខែមីនា៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner