លើបណ្ដាញសង្គមពោរពេញដោយជំនន់គាំទ្រសម្ដេចតេជោ លើការ “ព្រែកជីកហ្វូណនតេជោ”

ភ្នំពេញ៖រយៈពេលប៉ុន្មានថ្ងៃចុងក្រោយគិតត្រឹមថ្ងៃអាទិត្យនេះ លើប ណ្តាញទំនាក់ទំនងសង្គមពេញនិយមធំៗ, បណ្ដាញផ្សព្វ ផ្សាយ ព័ត៌ មានរដ្ឋ ,ឯកជន ,សិល្បករ,មន្រ្តីរាជការ,កងកម្លាំង ប្រដាប់អាវុធ,អ្នកជំនួញ…ជាលក្ខណៈបុគ្គល ស្ថាប័ន អង្គភាព បាន គ្របដណ្ដប់ ទៅដោយការបញ្ចេញមតិ ញត្តិ សេចក្តី ថ្លែងការណ៍…គាំទ្រការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចប្រកាន់ជំហម៉ឹងម៉ាត់ ដាច់ណាត់ ក្នុងការគាំទ្ររដ្ឋាភិបាលក្នុងការសម្រេចឱ្យបានការព្រែកជីក ប្រវត្តិសាស្រ្ត គឺ “ព្រែកជីកហ្វូណន តេជោ” ដែលមានប្រវែង ជាង១៨០គីឡូម៉ែត្រ ភ្ជាប់ទៅកាន់សមុទ្រកម្ពុជា។ជាមួយគ្នា នេះកម្លាំងមហាជនទាំងក្នុងនិងក្រៅប្រទេស ក៏បាន ប្រកាស ថ្កោលទោសដាច់អហំង្កាទៅជនអគតិមួយចំនួន ពិសេស ទណ្ឌិត ក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានបំភ្លៃការពិត និង ប្រឆាំងផលប្រយោជន៍ជាតិ លើគម្រាងជាប្រវត្តិសាស្រ្ត។

ជំនន់នៃការប្រកាសគាំទ្រគម្រោងដ៏ធំ បានកើនឡើងកម្ពស់ ខ្លាំងបន្ទាប់ពីរសៀលថ្ងៃសុក្រទី២៦ ខែមេសា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យក្លាយ ជាចលនា ជាតិមួយ គាំទ្រនិងចូលរួមលើគម្រោងព្រែកជីកហ្វូណនតេជោ ។ពិសេសជាងនេះ សម្តេចតេជោ ហ៊ុន សែន បានរំលេចអំពី សារៈ សំខាន់នៃព្រែកជីកហ្វូណន តេជោ និងបញ្ហាជាច្រើ នរួមទាំងការខាតបង់ខាងសេដ្ឋកិច្ចផង អំលុង
ពេលកម្ពុជា ពុំ មានព្រែកជីកមួយនេះ ។សេចក្តីក្លាហាន និងភាពម៉ឺងម៉ាត់របស់សម្ដេចតេជោ ក្នុងការផ្ញើសារទៅកាន់ ថ្នាក់ដឹកនាំវៀតណាម និងប្រទេសដទៃ ទោះជាប្រទេសជាមិត្ត ឬមិនមែនជាមិត្តអំពីការប្ដេជ្ញាចិត្តសម្រេចឱ្យបានគម្រោងជាប្រវត្តិសាស្រ្ត បានស្រូបទាញបាននូវកម្លាំងគាំទ្រដ៏មហា សាល ពីសំណាក់ប្រជាជនកម្ពុជាក្នុងនិងក្រៅប្រទេស រួមទាំងគណ បក្សនយោបាយនៅកម្ពុជា ផងដែរ។ការជឿជាក់លើ សម្តេច តេជោហ៊ុនសែននិងរាជរដ្ឋាភិបាលដឹកនាំបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយការតម្កល់ផលប្រយោជន៍ជាតិជាធំ បានក្លាយជារលក សូណាមិ គាំទ្រឱ្យរាជរដ្ឋាភិបាលដើម្បី សម្រេចបាននូវមហិច្ឆតាតម្លៃ១ ៧០០ លានដុល្លារនេះ។ការពេញចិត្តបំផុតគឺសម្តេចតេជោប្រកាស ថា “ដាច់ខាតមិន អនុញ្ញាតឱ្យអ្នកណាមកដុតផ្ទះកម្ពុជាដើម្បីអាំងសាច់មួយដុំសម្រាប់អ្នកឯង”, “កម្ពុជាត្រូវតែមានអុកស៊ីសែន”របស់ខ្លួន។

ព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ដូចជា ១. ជាផ្លូវត ភ្ជាប់ដោយផ្ទាល់ទៅកាន់សមុទ្រ ដោយមិនឆ្លងកាត់ ប្រទេស ដទៃ គឺមិនឆ្លងកាត់ប្រទេសវៀតណាម ដែលតម្រូវឱ្យមាន ការបង់ថ្លៃពេលឆ្លងកាត់ប្រទេសគេ, ២. ជាប្រព័ន្ធស្រោចស្រព នៅតំបន់ទិសនិរតី ដែលកន្លងមកក៏ដូចជាបច្ចុប្បន្នកំពុង ប្រឈមនឹងការខ្វះខាតទឹកសម្រាប់ដាំដុះដំណាំកសិកម្ម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និង៣. ជាប្រព័ន្ធជួយ ដល់ការរំដោះជំនន់នៅតំបន់ទិសនិរតី ។

គណៈរដ្ឋមន្រ្តីកម្ពុជាបានសម្រេចរួចមកហើយកាលពីពេលកន្លងទៅ នូវគម្រោងព្រែកជីកដែលមានតម្លៃខាងសេដ្ឋកិច្ចកសិកម្ម និងបម្រើឱ្យការអភិវឌ្ឍជាតិ។ព្រែកជីកនេះឆ្លង កាត់ ខេត្តចំនួន បួន រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្ត កែប។ព្រែកជីកជាផ្លូវនាវាចរណ៍ តភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុប ១៨០ គីឡូម៉ែត្រ។ទីតាំង ចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ព្រែកមានទទឹងខាងលើ ១០០ម៉ែត្រ,ទទឹងខាងក្រោម ៨០ម៉ែត្រនិងជម្រៅ ៥,៤ម៉ែត្រ (ជម្រៅនាវា ៤,៧ ម៉ែត្រ)។ព្រែកនេះមានសន្ទះផ្លូវនាវា ចរណ៍បីកន្លែង ស្ពាន ១១ កន្លែង ផ្លូវអមសងខាងប្រវែង ២០៨ គីឡូម៉ែត្រ។រយៈពេលសាងសង់បួនឆ្នាំ ដោយចាប់ផ្តើមសាង សង់នៅចុងឆ្នាំ២០២៤៕
ដោយ៖មុនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner