ស្លាប់ ៨នាក់ អំឡុងការធ្លាក់ឧទ្ធម្ភាគចក្រយោធា នៅអេក្វាទ័រ

គីតូ៖ មន្ត្រីយោធា និងស៊ីវិល ចំនួន៨នាក់បានស្លាប់ នៅក្នុងហេតុការណ៍ ធ្លាក់ឧទ្ធម្ភាគចក្រយោធា មួយគ្រឿង នៅប្រទេសអេក្វាទ័រ កាលពីថ្ងៃអាទិត្យ។

អគ្គមេបញ្ជាការ នៃកងទ័ពប្រទេសអេក្វាទ័រ លោក Fernando Adatty បាននិយាយថា ឧទ្ធម្ភាគចក្រ ដែលបានធ្លាក់ នៅភាគខាងកើត ប្រទេស ជាប់ព្រំដែនជាមួយប្រទេសប៉េរូ មួយគ្រឿងនេះ បានព្យាយាមដឹកជញ្ជូន «ជំនួយមនុស្សធម៌» សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ ដោយសារទឹកជំនន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ។

លោកបានអះអាងទៀតថា ជំនួយទំាំងនេះ ត្រូវបានប៉ុនប៉ងបញ្ជូនទៅប្រគល់ឲ្យជនរងគ្រោះ ចំនួន១៥៩គ្រួសារ ដែលរងផលប៉ះពាល់ ដោយសារតែការហូរហៀរ នៃទន្លេ Bobonaza នៅក្នុងសហគមន៍ Pakayaku។

យ៉ាងណាមិញ លោកអគ្គមេបញ្ជាការរូបនេះ មិនទាន់បានបញ្ជាក់ពីមូលហេតុលម្អិត នៅពីក្រោយការធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងនេះ នៅឡើយទេ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner