សម្តេចតេជោ ហ៊ុន សែន បែងចែកថវិកា សប្បុរសជន ជួយដល់គ្រួសារយុទ្ធជនពលី ករណី ផ្ទុះគ្រាប់នៅយោធភូមិភាគ៣ ចំនួន ២០គ្រួសារ ក្នុង១គ្រួសារ ១ម៉ឺនដុល្លារ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបែងចែកថវិកា ដែលសប្បុរសជនចូលរួម វិភាគទាន ដល់កីឡាបាល់ទាត់សប្បុរសធម៌ ជួយដល់គ្រួសារយុទ្ធជនពលីករណី ផ្ទុះគ្រាប់នៅយោធភូមិភាគ៣ ចំនួន ២០គ្រួសារ ក្នុងមួយគ្រួសារ ១ម៉ឺនដុល្លារ (10,000$) ។ នេះបើតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ ដំបូង ខ្ញុំសូមអរគុណចំពោះសប្បុរសជន ដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ ដើម្បីសប្បុរសធម៌ ដែលមកដល់ពេលនេះបានចូលរួមតាមរយៈខ្ញុំមានជាង ៤,៨លានដុល្លារ (4,800,000$)។

ដើម្បីជួយដល់កន្លែងដែលជួបការលំបាកដែរនោះ ខ្ញុំសូមដកថវិកាចំនួន ១លានដុល្លារ (1,000,000$) ដើម្បីបែងចែកទៅ៖

1.មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ចំនួន50 ម៉ឺនដុល្លារ(500,000$)។

2.មជ្ឈមណ្ឌលព្យាបាលកុមារបេះដូង
ជប៉ុន ខេត្តកំពង់ស្ពឺ 30ម៉ឺនដុល្លារ (300,000$)។

3.គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣ ចំនួន២០គ្រួសារ ក្នុងមួយគ្រួសារ១ម៉ឺនដុល្លារ (10,000$) សរុប២០ម៉ឺនដុល្លារ (200,000$)។

ចំណែកថវិកាក្រៅពី ១លានដុល្លារនេះ នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner