សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃ ទី២៩ មេសា ឆ្នាំ២០២៤ ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី បានឱ្យដឹងថា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ផ្សព្វផ្សាយ បណ្តុះបណ្តាល អនុសញ្ញា CEDAW និងការងារបញ្រ្ជាបយេនឌ័រ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយមានស្រី្តចូលរួមចំនួន ៥២% នៃអ្នកចូលរួមសរុប ១១២ ៨៣៦ នាក់ ,បានយកចិត្តទុកដាក់ខ្ពស់ អភិវឌ្ឍសមត្ថភាពស្រ្តី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជានារីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ៩ ៤៨២ នាក់ (ស្មើ ៣៦,៩១%) នៃមន្រ្តីរាជការសរុប ២៥ ៦៨៤ នាក់ ។ រាជរដ្ឋាភិបាល បានផ្តល់អាទិភាពខ្ពស់ ក្នុងការវិនិយោគលើសមភាពយេនឌ័រ និងការពារសិទ្ធិស្ត្រីនៅកម្ពុជា តាមរយៈការអនុវត្តគោលនយោបាយសាធារណៈ កម្មវិធីអភិវឌ្ឍន៍ជាតិនានា និងយុទ្ធសាស្ត្រតាមវិស័យ រួមទាំងអនុសាសន៍របស់រាជរដ្ឋាភិបាល ។

នៅក្នុងផែនការសកម្មភាពការងារឆ្នាំ២០២៤ ក្រសួង ស្ថាប័ននិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នឹងបន្តអនុវត្តផែនការទៅតាមវិស័យរបស់ខ្លួន ក្នុងកិច្ចការពារសិទ្ធិ ឋានៈ តួនាទី និងសុខុមាលភាពស្រ្តី និងក្រុមគ្រួសារនិងជំរុញការលើកកម្ពស់សមភាពយេនឌ័រតាមវិស័យ និងនៅគ្រប់កម្រិត ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ, វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner