ឯកឧត្តម ជា វ៉ាន់ដេត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ របស់កម្ពុជា

(តាកេវ)៖ ឯកឧត្តម ជា វ៉ាន់ដេត បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ការអនុវត្ត គម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ របស់កម្ពុជា និងជា គំនិត ផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ហើយបច្ចុប្បន្ន បន្តអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ព្រមទាំងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោ នេះឱ្យ សម្រេច បាននាពេលអនាគត ។

ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានប្រ កាស បែបនេះ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាស សម្ពោធដាក់ឱ្យប្រើ ប្រាស់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាង រាស្រ្ត មណ្ឌលតាកែវ ព្រមទាំង ក្រុមការងារ សប្បុរសជន អាជ្ញាធរពាក់ព័ន្ធ គ្រប់ លំដាប់ ថ្នាក់ ប្រមាណ ៣៨០នាក់។

ឯកឧត្តម ជា វ៉ាន់ដេត បន្តថា ព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដល់ ការដឹក ទំនិញ ខណៈដែលបច្ចុប្បន្ននេះយើងដឹកមកតាមវៀតណាម និងថៃ ដែលចំ ណាយ ខ្ពស់ ទាំងការដឹកជញ្ជូន ថ្លៃឆ្លងកាត់ប្រទេស ធ្វើឱ្យថ្លៃទំនិញកើនឡើងខ្ពស់ ។

ឯកឧត្តម ជា វ៉ាន់ដេត បន្តថា តាមរយៈព្រែកជីកនេះអ្នកខេត្តតាកែវ ក៏នឹងបាន ទទួល ទឹក ចូលមកតាមប្រឡាយដើម្បីចែកជូនទៅតំបន់ជាច្រើន នៅតាមតំបន់ និងខេត្ត ផ្សេងៗ ទៀត ដែលព្រែកជីកនេះ មានគោលដៅពហុបំណង មិនត្រឹមតែសំរាប់ដឹកជញ្ជូន នោះទេ គឺកសិកម្មទេសចរណ៍ ឧស្សាហកម្ម តំបន់ដឹកជញ្ជូន នៅតាមតំបន់នេះ ដែល ទាំងអស់ នេះ គឺទទួលបានផលប្រយោជន៍ច្រើនសំរាប់កម្ពុជា។ ឯកឧត្តម ក៏បាន គូស បញ្ជាក់ពី សន្ទុះនៃការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ កំពុងកើតឡើង យ៉ាងផុលផុស ដូចទឹកបាក់ទំនប់ ។

ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបក្សនយោបាយ និងអង្គការសង្គមស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកង រំពងដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចគម្រោងព្រែកជីកនេះឱ្យទាល់តែបាន។ ការគាំទ្រគម្រោងព្រែកជីកដ៏មានសារៈសំខាន់មួយនេះ កំពុងក្លាយជាចលនាជាតិយ៉ាង ទូលំទូលាយ និងបង្ហាញឱ្យឃើញពីមហាសាមគ្គីជាតិ ផ្ទៃក្នុងខ្មែរយ៉ាងរឹងមាំ ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner