ក្រឡាប់ឡានក្រុង ស្លាប់មនុស្ស១៤នាក់ នៅម៉ិកស៊ិក

ម៉ិចស៊ីកូ៖ មនុស្សយ៉ាងតិច ចំនួន១៤នាក់បានស្លាប់ អំឡុងឧប្បត្តិហេតុក្រឡាប់រថយន្តក្រុងមួយគ្រឿង នៅក្នុងប្រទេសម៉ិចស៊ីក កាលពីថ្ងៃអាទិត្យ។

បើផ្អែកយោងតាមអាជ្ញាធរនៅកន្លែងកើតហេតុ តួលេខបឋមបានបង្ហាញដែរថា មនុស្ស ចំនួន៣១នាក់ផ្សេងទៀត បានរងរបួស ក្នុងឧប្បត្តិហេតុ ដែលបានកើតឡើង នៅលើចំណុចផ្លូវ រវាងតំបន់ Capulin និង Chalma មានចម្ងាយប្រហែល១០០ គីឡូម៉ែត្រ ពីរដ្ឋធានីម៉ិកស៊ិកូ។ អាជ្ញាធរមិនទាន់បញ្ជាក់លម្អិត អំពីមូលហេតុដែលបណ្តាលឲ្យឡានក្រុងមួយគ្រឿង ក្រឡាប់នៅឡើយទេ គិតត្រឹមយប់ថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសម៉ិកស៊ិក មាននិន្នាការកើនឡើង ចាប់តាំងពីឆ្នាំ២០២០ ដោយនៅឆ្នាំនោះ មានមនុស្សជាង៣០ម៉ឺននាក់បានស្លាប់ ព្រោះគ្រោះចរាចរណ៍។ កាលពីឆ្នាំ២០២២ បានបំបែកកំណត់ត្រាថ្មី ស្លាប់មនុស្ស ជិត៤០ម៉ឺននាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner