ប៉ូលិស ស៊ីលី ល្បាតតាមផ្លូវ បន្ទាប់ពីមានការបាញ់សម្លាប់មន្ត្រីយោធា

សាន់ត្យាហ្គោ៖ ប៉ូលិសនៃប្រទេស ស៊ីលី បានធ្វើសកម្មភាពល្បាតនៅតាមដងផ្លូវ បន្ទាប់ពីមន្ត្រីយោធា បីនាក់ ត្រូវបានសម្លាប់ កាលពីចុងសប្តាហ៍។ ជាការវាយឆ្មក់ នៅក្នុងតំបន់ជនជាតិដើមភាគតិច ដ៏ធ្ងន់ធ្ងរមួយ មិនធ្លាប់មាន ពីមុនមក។

អាជ្ញាធរបាននិយាយថា មន្ត្រីយោធា បីនាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់មួយ កាលពីព្រឹកថ្ងៃសៅរ៍។
ប្រធានាធិបតីនៃប្រទេសស៊ីលី លោក Gabriel Boric បានប្រកាស នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម X ថា ការបាញ់សម្លាប់ ដែលបានកើតឡើង នៅក្នុងខេត្ត Arauco លើកនេះ គឺជារឿងដ៏ធ្ងន់ធ្ងរ និងឈឺចាប់។

ខេត្ត Arauco ជាតំបន់ ដែលត្រូវបានយោធាធ្វើសកម្មភាពឃ្លាំមើលជាប្រចាំ បន្ទាប់ពីមានអំពើហិង្សា ជាបន្តបន្ទាប់ ដោយត្រូវបានគេសន្មត់ថា ភាគច្រើន បង្កឡើងដោយក្រុមជនជាតិដើមភាគតិចដ៏ធំបំផុត ឈ្មោះថា Mapuche។ ក្រុមនេះ តែងតែទាមទារយកការគ្រប់គ្រងទឹកដីដូនតា របស់ពួកគេ មកវិញ ពីរដ្ឋាភិបាលស៊ីលី។

ជាការកត់សម្គាល់ផងដែរថា ការវាយប្រហារនេះបានកើតឡើង នៅក្នុងថ្ងៃខួបកំណើត លើកទី៩៧ របស់យោធា នៃប្រទេស ស្ថិតក្នុងប៉ែកខាងលិច តំបន់អាមេរិកខាងត្បូង មួយនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner