ក្រុមហ៊ុនផលិតឡានអាមេរិក GM បិទរោងចក្រនៅកូឡុំប៊ី និងអេក្វាទ័រ

បូហ្គោតា៖ ក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors (GM) បានប្រកាសនាពេលថ្មីៗនេះថា ខ្លួននឹងបិទរោងចក្រផលិតនៅប្រទេសកូឡុំប៊ី និងអេក្វាទ័រ ហើយសន្យាថា នឹងផ្តល់ការគាំទ្រដល់បុគ្គលិករាប់រយនាក់ ដែលនឹងបាត់បង់ការងារ នេះបើយោងតាមសហជីព។
ក្រុមហ៊ុន GM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរុះរើរោងចក្រនៅប្រទេសកូឡុំប៊ី នឹងចាប់ផ្តើមដោយគ្មានការពន្យាពេល ខណៈដែលសកម្មភាពផលិតឡាននៅប្រទេសអេក្វាឌ័រ ក៏នឹងបិទដំណើរការនៅចុងខែសីហាផងដែរ។

ក្រុមហ៊ុន GM បន្តថា ការបិទប្រតិបត្តិការផលិតរបស់ខ្លួននៅកូឡុំប៊ី និងអេក្វាឌ័រ គឺជាផ្នែកនៃការផ្លាស់ប្តូរឆ្ពោះទៅរកការផលិតរថយន្តជំនាន់ក្រោយ។ ក្រុមហ៊ុន GM បន្ថែមថា ទោះបីជាបិទប្រតិបត្តិការផលិតកម្មរបស់ខ្លួនក៏ដោយ ខ្លួននឹងមិនចាកចេញពីប្រទេសណាមួយឡើយ ប៉ុន្តែនឹងរក្សាការចែកចាយឡានទាំងនៅក្នុងប្រទេសកូឡុំប៊ី និងអេក្វាទ័រ។

នៅក្នុងប្រទេសអេក្វាឌ័រ ក្រុមហ៊ុន GM បានផ្តល់ការងារដោយផ្ទាល់ដល់មនុស្សចំនួន ៤៥០នាក់ និងការងារដោយប្រយោលជាង ៦,៧០០នាក់ នេះបើយោងតាមទិន្នន័យក្នុងឆ្នាំ២០២២។ រីឯនៅក្នុងប្រទេសកូឡុំប៊ី ត្រូវបានគេរាយការណ៍ថា មានចំនួន ៨៥០នាក់។ ការបិទរោងចក្រនេះទៀតសោត កើតឡើងចំពេលដែលការលក់រថយន្តថ្មីរបស់ GM បានធ្លាក់ចុះខ្លាំងក្នុងរយៈពេល ១៤ឆ្នាំចុងក្រោយនេះ គិតមកទល់ឆ្នាំ២០២៣ នៅក្នុងប្រទេសកូឡុំប៊ី៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner