មកឈ្វេងយល់ផលចំណេញរបស់កម្ពុជា ពី គម្រោង “ព្រែកជីក ហ្វូណន តេជោ”

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ៖ គម្រោង”ព្រែកជីកហ្វូណនតេជោ” គឺជាគម្រោងប្រវត្តិ សាស្ត្រ លើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បី តភ្ជាប់ ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ។ថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ថា “គម្រោងព្រែកជីកហ្វូណន តេជោ “អាចនឹងចាប់ដំណើរ ការនៅចុងឆ្នាំ២០២៤ ឬយ៉ាងយូរនៅដើមឆ្នាំ២០២៥។

កាលពីថ្ងៃទី២៦ ខែមេសា សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្តីកម្ពុជា ,ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះ មហា ក្សត្រ, ប្រធាន ព្រឹទ្ធសភានិងប្រធានគណបក្ស ប្រជាជនកម្ពុជា បានប្រកាសឱ្យមានចលនាជាតិ គាំទ្រដល់គម្រោង «ព្រែកជីក ហ្វូណនតេជោ» ដើម្បី សម្រេច បានគម្រោងនេះ។សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់សប្បុរសជននានាទាំងអស់ សូមរួមកម្លាំងគ្នា រួមសាមគ្គីគ្នា កសាងព្រែក ជីកហ្វូណនតេជោ ឱ្យខាងតែបាន។

ឥឡូវនេះសូមមកឈ្វេងយល់ផលចំណេញរបស់កម្ពុជា ពី គម្រោងព្រែកជីកហ្វូណនតេជោ។យោងតាមប្រភព ក្រសួង សាធារណការនិងដឹកជញ្ជូន បានបង្ហា ញថា ” ព្រែកជីក ហ្វូណនតេជោ” ជាលក្ខណៈបច្ចេកទេសទូទៅរបស់ផ្លូវទឹក មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែក តាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន បួនរួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាន នាក់រស់នៅអមសងខាងផ្លូវទឹកនេះ។

ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹក ប្រមាណ ៥,៤ ម៉ែត្រ(ជម្រៅនាវាចរណ៍៤,៧ម៉ែត្រ និងគម្លាត សុវត្ថិភាព ០,៧ម៉ែត្រ) និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយ សុវត្ថិភាព។

តាមការសិក្សានិងវាយតម្លៃបឋមលើថវិកាប៉ាន់ប្រមាណ គម្រោង នេះនឹងត្រូវប្រើប្រាស់ថវិកាប្រមាណ ១,៧ ពាន់លាន ដុល្លារអាមេរិក សម្រាប់សាងសង់និងស្តារផ្លូវទឹកដែល មាន ស្រាប់ប្រមាណ ១៣៥គីឡូម៉ែត្រ និងជីកថ្មីប្រមាណ ៤៥គីឡូម៉ែត្រ ដែលត្រូវប្រើប្រាស់ ពេលវេលាប្រមាណបួនឆ្នាំ។

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យមានការវិនិយោគក្នុងរូបភាព ភាពជាដៃគូររវាងរដ្ឋនិងឯកជន (PPP) ដែលក្រុម ហ៊ុន វិនិយោគ ត្រូវសាងសង់ ប្រតិបត្តិការ និងផ្ទេរ (BOT) ក្នុងរយៈ ពេលមួយសមស្រប។ ការវិនិយោគនេះគឺរាជរដ្ឋាភិបាល និង មិនចំណាយថវិកា ឬត្រូវខ្ចីថវិកាពីប្រភពណាមួយមកសាងសង់ នោះទេ ។ពោលគឺក្រុមហ៊ុនវិនិយោគនឹងចំណាយទុនផ្ទាល់ខ្លួន ឬពីដៃគូររបស់ខ្លួន ១០០ភាគរយដើម្បីវិនិយោគលើគម្រោង នេះ។

គម្រោងព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ និងផល ប្រយោជន៍ដូចជា៖

  • ពង្រឹងនយោបាយ និងយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងគោល ជំហររក្សានូវ ឯករាជ្យភាព អធិបតេយ្យភាព និងឧត្តមភាព នៃវិស័យ នាវាចរណ៍ និងសន្តិសុខផ្ទៃក្នុងប្រទេស
  • ផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដូចជា អត្រាខ្ពស់ នៃផលចំណេញ សេដ្ឋកិច្ច ត្រឡប់មកវិញពីការ វិនិយោគ ប្រមាណពី ២០ភាគរយ ទៅ ៣១ភាគរយ
  • កាត់បន្ថយការចំណាយពេលវេលា និងរបាំងពន្ធគយ
  • ការទាក់ទាញការ វិនិយោគ និងការអភិវឌ្ឍលើ វិស័យផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
  • ការជំរុញ អភិវឌ្ឍន៍ពហុវិស័យរួមមាន កសិកម្ម ជលផល ទេសចរណ៍ ពាណិជ្ជកម្ម វិស័យអចលនទ្រព្យ និងនគរូបនីយ កម្ម ទីក្រុង ជាដើម
  • ការបង្កើត មុខរបរ និងការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងទឹកជំនន់
  • រក្សាបាននូវលំនឹងនៃរបបលំហូរទឹក និងស្ថិរភាពបរិស្ថាន ដោយមិនបង្កឱ្យមាន ផលប៉ះពាល់ជា អវិជ្ជមាន លើរបបលំហូរទឹកទន្លេមេគង្គ និងទន្លេផ្សេងៗទៀត
  • ការរក្សាបាននូវស្ថិរភាពបរិស្ថាន អេកូឡូស៊ី និងទីជម្រកធម្មជាតិ សម្រាប់ ជីវចម្រុះ។

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែមេសាដដែលសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា សម្ដេចឈរនៅជាមួយ រាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាល និងជួយកៀរគរ ថវិកា ដើម្បី ជួយរាជរដ្ឋាភិបាលធ្វើព្រែកជីកហ្វូណនតេជោនេះ ឱ្យខាងតែ បាន ។

បន្ទាប់ពីការប្រកាសជំហដាច់ណាត់ និងសេចក្តីអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងនៃកម្ពុជារួចមក ចលនា នៃការ គាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានកក្រើក ឡើងទាំងក្នុងប្រទេស និងពលរដ្ឋខ្មែររស់នៅនិង ធ្វើការនៅ ក្រៅប្រទេស ចាប់តាំង ពីប្រជាពលរដ្ឋសាមញ្ញ រហូតដល់ គណបក្សនយោ បាយ អង្គការសមាគម សហជីព ក្រសួង ស្ថាប័នរដ្ឋនិងឯកជន ,ជាបុគ្គល បាន ផ្ញើញត្តិ សេចក្តីថ្លែង ការណ៍ និងការប្រកាស ផ្ទាល់ មាត់គាំទ្រយ៉ាងម៉ឹងម៉ាត់ការអនុវត្ត គម្រោង”ព្រែកជីកហ្វូណនតេជោ”៕
អត្ថបទ៖មុនី
រូបភាព៖ក្រសួងសាធារណការនិងដឹកជញ្ជូន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner