ក្រុមហ៊ុនប្រេងកំពូលៗអាមេរិកធ្លាក់ប្រាក់ចំណេញព្រមគ្នា

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនប្រេងកំពូលៗអាមេរិក គឺ ExxonMobil និង Chevron កាលពីពេលថ្មីៗនេះ បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញព្រមគ្នា ចំពេលដែលតម្លៃឧស្ម័នធម្មជាតិ និងការចម្រាញ់ប្រេងឆៅក៏ធ្លាក់ចុះដែរ។

ក្រុមហ៊ុន ExxonMobil បានរាយការណ៍ពីប្រាក់ចំណេញចំនួន ៨.២ពាន់លានដុល្លារ ធ្លាក់ចុះ ២៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលប្រាក់ចំណូលវិញ មានចំនួន ៨៣.១ពាន់លានដុល្លារ បានធ្លាក់ចុះ ៤ភាគរយ។

រីឯក្រុមហ៊ុន Chevron ដែលជាដៃគូប្រកួតប្រជែង ក៏បានរាយការណ៍ពីប្រាក់ចំណេញចំនួន ៥.៦ពាន់លានដុល្លារ ធ្លាក់ចុះ ១៦ភាគរយ ក្នុងគ្រាដែលប្រាក់ចំណូលមានចំនួន ៤៨.៧ពាន់លានដុល្លារ ធ្លាក់ចុះ ៤ភាគរយ។

ក្រុមហ៊ុន Chevron បានគូសបញ្ជាក់ថា ប្រាក់ចំណូលធ្លាក់ចុះ គឺដោយសារតែតម្លៃឧស្ម័នធម្មជាតិ និងរោងចក្រចម្រាញ់ប្រេងឆៅធ្លាក់ចុះ ជាពិសេសការកើនឡើងផលិតកម្មនៅក្នុងសហរដ្ឋអាមេរិក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner