សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើររបស់ព្រះមហាក្សត្រព្រុយណេ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយ ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញទទួលព្រះរាជដំណើររបស់ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ ននៃប្រទេសព្រុយណេ ដារូសាឡឹម ដែលអមដំណើរដោយព្រះរាជបុត្រា ម៉ាទីន យាងមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្លាប់បានគូសបញ្ជាក់លើបណ្ដាញសង្គមថា ព្រះរាជដំណើររបស់ ព្រះមហាក្សត្រប្រុយណេ មកម្ពុជាពេលនេះ ពុំមានជំនួបផ្លូវការណាមួយនោះទេ គ្រាន់តែ ជា ការសោយ ក្រយាពេលព្រឹកនៅថ្ងៃទី៣០ ខែមេសា ជាមួយសម្តេច ដែលព្រះអង្គរាប់ អាន ដូចប្អនពៅ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ ឯកឧត្តម ថាក់ ស៊ីន ជាប្អូនទី២ និង សម្តេចតេជោ ជាប្អូនពៅ) ។

បើតាមសម្តេចតេជោ ក្នុងព្រះរាជដំណើរនេះ ខាងព្រះចៅស៊ុលតង់ មានព្រះអង្គម្ចាស់ ម៉ាទីន ដែលជាព្រះរាជ្យបុត្រ ហើយសម្តេចតេជោ មានកូនប្រុសទាំងបី រួមមាន សម្តេច ធិប តី ហ៊ុន ម៉ាណែត, ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្ដម ហ៊ុន ម៉ានី ។

សម្តេចតេជោ បញ្ជាក់ថា ក្រោយការសោយក្រយា សម្តេចនឹងដង្ហែព្រះអង្គទៅព្រលាន យន្ត ហោះ ដើម្បីយាងនិវត្តន៍ទៅកាន់ប្រទេសវិញ។

សម្តេចតេជោ បានបញ្ជាក់ថា ការអញ្ជើញទទួលព្រះរាជដំណើរដោយផ្ទាល់បែបនេះ មិន មានអ្វីចម្លែកនោះទេ ព្រោះកាលពីឆ្នាំ២០១១ ពេលសម្តេច អញ្ជើញទៅព្រុយណេ ព្រះអង្គ បានយាងបើករថយន្តដោយអង្គឯងមកទទួលសម្តេចនៅព្រលានយន្តហោះ ហើយជូន ទៅ សណ្ឋាគារផងដែរ។

សម្តេចតេជោ ហ៊ុន សែន ព្រះមហាក្សត្រ ព្រុយណេ និងលោក ថាក់ស៊ីន គឺជាអតីតមេដឹក នាំនៅក្នុងអាស៊ាន ដែលស្និទ្ធស្នាលនឹងគ្នាជាទីបំផុត។ មកដល់ពេលនេះ សម្រាប់ ប្រទេស សមាជិក អាស៊ាន មានតែព្រះមហាក្សត្រព្រុយណេប៉ុណ្ណោះ ជាមេដឹកនាំប្រទេស សមា ជិកអាស៊ាន មានព្រះជន្មចាស់វស្សា និងគ្រប់គ្រងអំណាចយូរជាងគេ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner