បណ្តេញមន្ត្រីរកឃើញមានសារធាតុគ្រឿងញៀនចំនួន៧៦នាក់ (Video Inside)

យ៉ាងហោចមានមន្ត្រីរាជការ និងមន្ត្រីក្នុងកងកម្លាំងប្រដាប់អាវុធសរុបចំនួន ៧៦នាក់ ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ក្រោយការរកឃើញជាប់ពាក់ព័ន្ធនឹងសារធាតុញៀន។

សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ បានដាក់ចេញបទបញ្ជាដាច់ខាតប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

មន្ត្រីរាជការណាដែលរកឃើញថា បានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដាច់ខាតត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរក្នុងបណ្តាញសង្គមនៅថ្ងៃទី២៩មេសាបញ្ជាក់ថា តាមរយៈលទ្ធផល នៃការធ្វើតេស្តលើមន្ត្រីក្រោមឱវាទ ចំនួន ៥ម៉ឺន ៦ពាន់ ៤៤៥នាក់ មានមន្ត្រី ៧៦នាក់ បានរកឃើញមានសារធាតុញៀន និងត្រូវបានបណ្តេញចេញពីក្របខណ្ឌ។

សម្តេចធិបតី បានសរសេរបន្តថាសម្តេចបានណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីរកឃើញវិជ្ជមានគ្រឿងញៀន សូមឱ្យបញ្ជូនពួកគាត់ ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា។

ads banner