សម្តេចធិបតីដាក់សំណួរទៅឱ្យ សម រង្ស៊ី ដែលប្រឆាំងគម្រោងព្រែកជីកហ៊្វូណនតេជោ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជូនសារមួយទៅអ្នកនយោបាយចាស់វស្សា សម រង្ស៊ី ដែលប្រឆាំងនឹងគម្រោងព្រែកជីកហ៊្វូណន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គំរោងព្រែកជីកហ៊្វូណននេះ គ្មានអ្វីជាអាថ៌កំបាំងទេ ហើយផលប្រយោជន៍របស់វា គឺគ្មានអ្វីក្រៅតែពីដើម្បីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដើម្បីការពង្រីកសក្តានុពលសេដ្ឋកិច្ចជាតិតែប៉ុណ្ណោះ ប៉ុន្តែទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានសរសេរចោទថា សំណង់ព្រែកជីកជាប្រវត្តិសាស្ត្ររបស់ជាតិនេះ មិនបានបំរើផលប្រយោជន៍សេដ្ឋកិច្ចប្រទេសកម្ពុជាឡើយ។

ក្នុងពិធីមួយនាថ្ងៃទី២៨មេសា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់សំណួរសួរទៅអ្នកនយោបាយចាស់វស្សា សម រង្ស៊ី ដែលគេស្គាល់ថា ជាអ្នកធ្លាប់រៀនសេដ្ឋកិច្ចខ្ពង់ខ្ពស់ នៅក្រៅប្រទេសនោះ។

អ្នកនយោបាយចាស់វស្សា សម រង្ស៊ី នៅមិនទាន់បានឆ្លើយតបមកវិញនៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី២៩ មេសា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។

ads banner