ផ្ទះ១០៨ខ្នង នៅពោធិ៍សាត់ រងការខូចខាត (Video Inside)

ផ្ទះប្រជាពលរដ្ឋចំនួន ១០៨ខ្នង នៅក្នុងខេត្តពោធិ៍សាត់ បានរងនឹងការខូចខាត ដោយសារភ្លៀងធ្លាក់លើកដំបូងលាយឡំនឹងខ្យល់កន្ត្រាក់។

កម្ពុជាបានរងនឹងបាតុភូតកម្តៅ El Nino ដែលធ្វើឱ្យប្រភពទឹក តាមកន្លែងជាច្រើន បានរីងស្ងួត ដោយសារតែអាកាសធាតុកើនកម្តៅខ្លាំងពេក។ ពលរដ្ឋបានទន្ទឹងរង់ចាំការធ្លាក់ភ្លៀងសាឡើងវិញ ប៉ុន្តែការធ្លាក់ភ្លៀងលើកដំបូង តាមកន្លែងខ្លះ មិនបានផ្តល់ភាពរីករាយដល់ពលរដ្ឋឡើយ។

នៅក្នុងខេត្តពោធិ៍សាត់នៅក្នុងស្រុកចំនួន៣ និងក្រុងមួយ ភ្លៀង និងខ្យល់កន្ត្រាក់ បានបង្កឱ្យផ្ទះពលរដ្ឋ ១០៨ខ្នង បានខូចខាត និងដួលរំលំ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា គ្រោះធម្មជាតិ នៅក្រុងពោធិ៍ មានផ្ទះពលរដ្ឋ ៣១ខ្នង និងផ្ទាំងប៉ាណូចំនួនបី បានរងការខូចខាតរបើកប៉ើងដំបូល និងដួលរលំ។ នៅស្រុកក្រគរ ផ្ទះ ៧១ខ្នង, មណ្ឌលសុខភាពមួយ និងបង្គោលភ្លើងបីដើម បានខូចខាត និងដួលរលំ…នៅក្នុងស្រុកកណ្ឌៀង ខូចខាតផ្ទះបីខ្នង និងនៅស្រុកបាកាន ខូចខាតផ្ទះមួយខ្នង។ មិនមានសេចក្តីរាយការណ៍មនុស្សរងរបួសឡើយ។

ads banner