ថៃលក់យន្តហោះចាស់ៗ ប្តូរយក Airbus បំពាក់ម៉ាស៊ីន Rolls-Royce

កាសែត The Nation របស់ថៃបានចេញផ្សាយ កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways បានប្រកាសលក់យន្តហោះចាស់ៗចំនួន១៨គ្រឿង ហើយនឹងជំនួសមកវិញដោយយន្តហោះបារំាង Airbus ដ៏ទំនើបដែល បំពាក់ម៉ាស៊ីន Rolls-Royce។

យន្តហោះដែលត្រូវបានដាក់លក់ដំបូងគេគឺយន្តហោះអាមេរិក Boeing 747-400 ដែលលើសអាយុកាលប្រើប្រាស់។ ក្រៅពីនោះ មានយន្តហោះបារំាង Airbus A380 និង Boeing 777។

នាយកប្រតិបត្តិក្រុមហ៊ុន Thai Airways លោក Chai Iamsiri រំពឹងថា នឹងលក់ដាច់អស់ ក្នុងពេលឆាប់ៗនេះព្រោះពេលនេះក្រុមហ៊ុនកំពុងចរចារជាមួយអ្នកទិញមួយចំនួន។

ដើម្បីជំនួសយន្តហោះចាស់ៗ Thai Airways ចាប់ផ្តើមដំណើរការ ជាបណ្តើរៗ នូវយន្តហោះ Airbus A350s ដែលបំពាក់ដោយម៉ាស៊ីន Rolls-Royce Trent XWB ។ ចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០២៥ តទៅ ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមដំណើរការយន្តហោះ Airbus A321neo ហើយគ្រោងនឹងបង្កើន ចំនួនយន្តហោះ ប្រភេទនេះ នៅឆ្នាំបន្តបន្ទាប់ទៀត៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner