ឡានធ្លាក់ជ្រោះនៅប៉េរូ ស្លាប់មនុស្ស ២៥នាក់

លីម៉ា៖ មនុស្ស យ៉ាងហោចណាស់ ២៥នាក់បានស្លាប់ និងរាប់សិបនាក់ទៀត រងរងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿង បានធ្លាក់ចូលទៅក្នុងជ្រោះ ជម្រៅប្រហែល ២០០ម៉ែត្រ នាភាគខាងជើង ប្រទេសប៉េរូ។

អាជ្ញាធរក្នុងតំបន់បាននិយាយ កាលពីថ្ងៃចន្ទ ថា រថយន្តក្រុងបានដឹកអ្នកដំណើរ ជាង៥០នាក់ មុនពេលជួបឧប្បត្តិហេតុ។ អ្នករងរបួស ដែលរួចផុតពីការស្លាប់ ត្រូវបានអាជ្ញាធរជួយសង្គ្រោះ និងបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ភ្លាមៗ។ អាជ្ញាធរកំពុងស៊ើបអង្កេត រកមូលហេតុ នៅពីក្រោយឧប្បត្តិហេតុ លើកនេះ។

យ៉ាងណាមិញ គ្រោះថ្នាក់កើតឡើង ជាញឹកញាប់លើដងផ្លូវ នៅក្នុងប្រទេសប៉េរូ ដោយសារតែការបើកបរហួសល្បឿនកំណត់, ស្ថានភាពផ្លូវមិនល្អ, ខ្វះផ្លាកសញ្ញា និងការអនុវត្តច្បាប់ចរាចរណ៍ មិនបានល្អ។

កាលពីឆ្នាំ២០២៣ ឃាតករតាមដងផ្លូវបានសម្លាប់មនុស្សជាង ៣១០០នាក់ ក្នុងប្រទេស ស្ថិតនៅតំបន់អាមេរិកខាងត្បូង មួយនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner