TikTok ជួយអាជីវកម្មជាង៧លាន នៅអាមេរិក

ជាយុទ្ធសាស្ត្រថ្មីនៅអាមេរិក ក្រុមហ៊ុនតិកតុក បានផ្លាស់ប្តូរពីការលេងសម្រាប់កម្សាន្ត ទៅជា platform ដែលផ្តោតលើការធ្វើអាជីវកម្មវិញ។ ជាក់ស្តែង ក្រុមនេះកំពុងជួយអាជីវកម្មខ្នាតតូច ជាង៧លាន នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុនព្យាករណ៍សេដ្ឋកិច្ចពិភពលោក និងការវិភាគសេដ្ឋកិច្ច ឈ្មោះថា Oxford Economics ។

ការសិក្សានេះបានកំណត់ថា បណ្តាញសង្គមមួយនេះជួយបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារតាមរយៈការផ្សាយពាណិជ្ជកម្ម នៅលើគណនី TikTok របស់អាជីវករទាំងនោះ។
និងបានបង្កើតការងារ ជាង២២ម៉ឺននាក់។

អាមេរិកកំពុងរឹតត្បិតការលែង តិកតុក សម្រាប់កំសាន្ត ហើយនាយកប្រតិបត្តិរបស់ TikTok កាលពីសប្តាហ៍មុន បានប្តេជ្ញាថា នឹងតវ៉ាប្រឆាំងតាមតុលាការដើម្បីទាមទារឲ្យអាមេរិកលុបចោលច្បាប់ថ្មីរបស់ខ្លួនស្តីពីតិតុក។ នៅអាមេរិក មានអ្នកលេង TikTok ប្រមាណ១៧០លាននាក់៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner