លោក ពូទីន នឹងធ្វើទស្សនកិច្ចនៅចិន នាខែក្រោយនេះ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្មីៗនេះបានបញ្ជាក់ថា រូបលោកគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងខែឧសភាខាងមុខនេះ។

នេះជាគម្រោងធ្វើដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ពូទីន នៅក្រៅប្រទេស ខណៈដែលទីក្រុងមូស្គូស្វែងរកទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងប៉េកាំង។

លោក ពូទីន បានបញ្ជាក់នាពេលថ្មីៗនេះថា ដំណើរទស្សនកិច្ចនៅប្រទេសចិន នាខែឧសភាខាងមុខ ត្រូវបានគ្រោងទុករួចហើយ។ មេដឹកនាំរុស្ស៊ីរូបនេះ បានធ្វើទស្សនកិច្ចលើកចុងក្រោយនៅប្រទេសចិន ក្នុងខែតុលា ឆ្នាំ២០២៣។

ការប្រកាសរបស់លោក ពូទីន ខាងលើនេះ កើតឡើងភ្លាមៗ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានទៅដល់ទីក្រុងប៉េកាំង ជាផ្នែកមួយដើម្បីកាត់បន្ថយភាពតានតឹងជាមួយចិន ដែលជាមហាអំណាចគូប្រជែង។

បស្ចិមប្រទេសមានក្តីព្រួយបារម្ភជាខ្លាំង ចំពេលមានការកើនឡើងទំនាក់ទំនងរវាងរុស្ស៊ី និងចិនក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈដែលពួកគេកំពុងជំរុញកិច្ចសហប្រតិបត្តិការយោធា និងស្វែងរកការពង្រីកឥទ្ធិពលនៅលើពិភពលោករបស់ប្រទេសទាំងអស់។

រុស្ស៊ីបានមើលឃើញចិនជាខ្សែជីវិតសេដ្ឋកិច្ចដ៏សំខាន់ ចាប់តាំងពីលោកខាងលិចបានវាយប្រហាររុស្ស៊ី ជាមួយនឹងទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមក ឆ្លើយតបនឹងការវាយលុកយោធារបស់ខ្លួនប្រឆាំងអ៊ុយក្រែន៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner