ត្រឹម៣ខែ ចិនចម្រាញ់មាសបានជាង ៨ម៉ឺនតោន

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានដកស្រង់ទិន្នន័យ ដែលចេញផ្សាយដោយសមាគមមាសចិន (CGA) ថា ប្រទេសចិនចម្រាញ់មាសបានចំនួន ៨៥,៩៥៩តោន ក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤ កើនឡើងចំនួន ១,១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យរបស់សមាគមមាសចិន CGA បានឱ្យដឹងថា ក្នុងរយៈពេល៣ខែដំបូងឆ្នាំនេះ ការប្រើប្រាស់មាសនៅក្នុងប្រទេសចិនមានចំនួន ៣០៨,៩០៥តោន កើនឡើង ៥,៩៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការប្រើប្រាស់មាសសម្រាប់ឧស្សាហកម្ម និងការប្រើប្រាស់ផ្សេងទៀត មានចំនួនជាង ១៨តោន កើនឡើងចំនួន ៣,០៩ភាគរយ នៅត្រីមាសទី១ ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមគ្នា ការប្រើប្រាស់គ្រឿងអលង្ការមាសនៅក្នុងទីផ្សារប្រទេសចិន បានធ្លាក់ចុះចំនួន ៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកនៅត្រឹមចំនួន ១៨៣,៩២២តោន។

រីឯមាសដុំ និងកាក់មាសបានកើនឡើងចំនួន ២៦,៧៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ ១០៦,៣២៣តោន៕ ប្រភព៖ ស៉ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner