គ្រប់គ្នានៅរដ្ឋាករទឹកបាត់ដំបង ប្រកាសគាំទ្រពេញទំហឹងការ អនុវត្តគម្រោង”ព្រែកជីកហ្វូណនតេជោ”

បាត់ដំបង៖ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង កាលពីថ្ងៃចន្ទបានធ្វើការផ្សព្វផ្សាយជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក តាមបណ្តាអង្គភាព កម្មករ និយោជិតនៃរដ្ឋាករទឹក បាត់ដំបងអំពីគម្រោងផ្លូវទឹកជាប្រវត្តិសាស្រ្តលើកទី១របស់កម្ពុជា។ ជាមួយគ្នា នេះតបនឹងសេចក្តីអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជានិងជាប្រធាន ព្រឹទ្ធសភា អង្គភាពរដ្ឋាករ ទឹកខេត្តបាត់ដំបងបានចេញញត្តិគាំទ្រ រាជរដ្ឋា ភិបាល ចំពោះការអនុវត្តនូវគម្រោងព្រែក ជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ។

ឯកឧត្តម អ៊ុត ក្លឹង បានគូសបញ្ជាក់ថា៖ ក្នុងនាមជាប្រជាពល រដ្ឋម្នាក់ និងក្នុងនាមថ្នាក់ដឹកអគ្គនាយករដ្ឋាករទឹក បាត់ដំបងនិង បុគ្គលិក កម្មករនិយោជិតទាំងអស់ សូមប្រកាសគាំទ្រ យ៉ាង ពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន តេជោ ដែលជា ព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជា គំនិត ផ្ដួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី និង ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា ហើយដែលបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបន្តនូវ ស្នាដៃប្រវត្តិសាស្ត្រក្នុងកសាង គម្រោងព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននៅពេលអនា គត។

សូមបញ្ជាក់ថាគម្រោងព្រែកជីកហ្វូណនតេជោ គឺជាការតភ្ជាប់ ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្ត កណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រវែង ១៨០ គីឡូម៉ែត្រ។ព្រែកជីកហ្វូណនតេជោ វានឹងផ្តល់នូវ អត្ថប្រយោជន៍ ដ៏មហាសាលសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ជាពិសេសវិស័យដឹកជញ្ជូនផ្លូវទឹក,វិស័យកសិកម្ម ,វិស័យ វារីវប្បកម្ម និងការរំដោះទឹកជំនន់ជាដើម៕


អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប

ads banner