ថៃតែងតាំងរដ្ឋមន្ត្រីការបរទេស ថ្មី

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានសម្រេចតែងតាំង លោក Maris Sangiampongsa ធ្វើជារដ្ឋមន្ត្រីការបរទេសថ្មី ជំនួសអ្នកចាស់ ដែលទើបបានលាឈប់។

លោក Srettha បានអះអាង កាលពីថ្ងៃចន្ទថា លោកបានថ្វាយព្រះមហាក្សត្រ នូវសំណើសុំតែងតាំងលោក Maris ដើម្បីសុំការអនុម័តពីព្រះអង្គ រួចរាល់ហើយ។

កាសែត Bangkokpost បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេសថ្មី របស់ប្រទេសថៃ លោក Maris Sangiampongsa គឺជាបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយគ្រួសារ ស៊ីណាវ៉ាត់ត្រា។
មុនពេលតែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មី លោក Maris គឺជាអ្នកការទូតជំនាញ នៅក្រសួងការបរទេស និងជាសមាជិក នៃក្រុមប្រឹក្សា របស់អតីតរដ្ឋមន្ត្រីការបរទេស ដែលទើបលាឈប់ គឺ លោក Parnpree។

កាសែត The Nation វិញ បានចុះផ្សាយថា លោក Maris ធ្លាប់ធ្វើជាឯកអគ្គរាជទូតថៃ ប្រចាំប្រទេសមួយចំនួន រួមមាន អូស្ត្រាលី, ហ្វីជី និង នេប៉ាល់។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara បានលាលែងពីតំណែង បន្ទាប់ពីរបូតតំណែងឧបនាយករដ្ឋមន្ត្រី ក្នុងការរុះរើគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យ៕

ប្រភពពី The Nation និង Bangkokpost, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner