កាសែត Financial Times ចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ ChatGPT

វ៉ាស៊ីនតោន៖ កាសែត Financial Times (FT) នៅថ្ងៃចន្ទទី២៩ ខែមេសា បានឈានដល់ការចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ ChatGPT របស់ក្រុមហ៊ុន OpenAI ដែលនឹងរួមបញ្ចូលផ្នែកសារព័ត៌មានរបស់ស្ថាប័នព័ត៌មាននេះ ទៅក្នុង chatbot។

កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យជ្រើសរើសការសង្ខេប សម្រង់ខ្លឹមសារ និងតំណភ្ជាប់ដែលបានកំណត់ពីការរាយការណ៍របស់ FT ដើម្បីបង្ហាញនៅក្នុងការឆ្លើយតបរបស់ ChatGPT ចំពោះសំណួរដែលពាក់ព័ន្ធ។

នាយកប្រតិបត្តិ FT Group លោក John Ridding បាននិយាយថា នេះគឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយ… ដែលទទួលស្គាល់តម្លៃនៃសារព័ត៌មាន… ហើយនឹងផ្តល់ឱ្យយើងនូវការយល់ដឹងដំបូង អំពីរបៀបដែលមាតិកាព័ត៌មានត្រូវបានបង្ហាញតាមរយៈ AI។

ភាពជាដៃគូនេះធ្វើឡើងតាមកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណខ្លឹមសារថ្មីៗជាច្រើន ដែលធ្វើឡើងដោយ OpenAI ព្រោះវាមានគោលបំណងពង្រឹងមូលដ្ឋានចំណេះដឹងរបស់ ChatGPT ជាមួយនឹងប្រភពដែលគួរឱ្យទុកចិត្តនានា។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ កាសែត The Associated Press (AP) , Axel Springer របស់អាល្លឺម៉ង់, កាសែតបារាំង Le Monde និងក្រុមហ៊ុន Prisa Media របស់អេស្ប៉ាញ ក៏បានចូលរួមក្នុងកិច្ចព្រមព្រៀងចែករំលែកខ្លឹមសារព័ត៌មានជាមួយក្រុមហ៊ុន OpenAI ផងដែរ៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner